រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ចេញទៅ​ប្រទេស​តួកគី​យប់មិញ

  • 2019-07-29 02:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពី​យប់ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​តួកគី តបតាម​ការអញ្ជើញ​របស់​លោក SULEYMAN SOYLU រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​សាធារណរដ្ឋ​តួកគី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​បានឲ្យដឹងថា​ ក្នុងដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី២៨ ខែ​កក្កដា ដល់ថ្ងៃទី១ ខែ​សីហា ឆ្នាំ២០១៩ សម្ដេច​ក្រឡាហោម ស ខេង នឹងជួប​ពិភាក្សា​ការងារ​ជាមួយ​លោក SULEYMAN SOYLU នឹងអញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។

ក្រៅពីជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នៃ​សាធារណរដ្ឋ​តួកគី សម្ដេច​ ស ខេង ក៏នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ធ្វើទស្សនកិច្ច​នៅតាម​បណ្ដា​អង្គភាព​អនុវត្តច្បាប់​ដែល​ស្ថិតក្រោម​ចំណុះ​ក្រសួង​មហាផ្ទៃ​នៃសាធារណរដ្ឋ​តួកគី​ផងដែរ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

អត្ថបទថ្មី
;