កោះ​ស៊ូម៉ាត្រា​របស់​ឥណ្ឌូណេស៊ី រងការ​ព្រមាន​ពីរលក​ស៊ូណាមិ​កម្ពស់ ៣ម៉ែត្រ

  • 2019-08-02 13:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រញ្ជួយ​ដី​រង្វាស់ ៧រ៉ិចទ័រ បាន​កើតឡើង​នៅជិត​កោះស៊ូម៉ាត្រា នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅយប់​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៩នេះ ដែល​បណ្តាល​ឱ្យ​មានការព្រមាន​ពីការកើតឡើងនូវរលកស៊ូណាមិ​កម្ពស់ដល់ ៣ម៉ែត្រ។ អាជ្ញាធរ​បាន​ចេញ​សេចក្តីប្រកាសពីការព្រមាននេះ ហើយ​បញ្ជាឱ្យ​ប្រជាជន​ជម្លៀសចេញពីផ្ទះ​របស់ខ្លួន។

រញ្ជួយដីនេះ បានកើតឡើង​នៅចម្ងាយ ២២៧​គីឡូម៉ែត្រ​ពី​ទីក្រុង Teluk Betung នៅលើ​កោះស៊ូម៉ាត្រា ដោយ​មានជម្រៅ ៥៩គីឡូម៉ែត្រ។

មន្រ្តី​ឥណ្ឌូណេស៊ី បាន​ប្រាប់ AFP ថា មាន​តំបន់​មួយចំនួន​កំពុង​ស្ថិតក្នុងការគំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរ​ពី​ស៊ូណាមិ។ «យើង​កំពុង​រង់ចាំ​រាយការណ៍​ពីការខូចខាត​នៃរញ្ជួយដីនេះ»៕

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;