យានជំនិះដែលប្រើផ្លាកលេខខុសពីលក្ខណៈដើម ឬក្លែងបន្លំត្រូវពិន័យអស់ប៉ុន្មាន?
- 2019-08-15 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យានជំនិះដែលប្រើផ្លាកលេខខុសពីលក្ខណៈដើម ឬក្លែងបន្លំត្រូវពិន័យអស់ប៉ុន្មាន?
ចន្លោះមិនឃើញ
អ្នកដែលប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនបានត្រឹមត្រូវតាមច្បាប់ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបង្ហាញពីការពិន័យជាប្រាក់ចំពោះទោចក្រយានយន្ត ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ចំនួន ៣០ ០០០ រៀល និងរថយន្តធុនស្រាល ៦០ ០០០ រៀល និងរថយន្តធុនធ្ងន់ ១២៥ ០០០ រៀល ដោយយោងទៅតាមអនុក្រឹត្យលេខ ៤៤ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី ២១ មីនា ឆ្នាំ ២០១៧។
ហាមយកផ្លាកលេខយានជំនិះដែលបានចុះបញ្ជីត្រឹមត្រូវទៅបំពាក់ លើយានជំនិះផ្សេងដែលនាំចូលមិនស្របច្បាប់។ ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលផ្ទុយពីផ្លាកលេខដែលបានចេញដោយ ក្រសួងសាធារណៈការ និងដឹងជញ្ជួន។
ពិសេសហាមផ្ទុកសម្ភារៈ និងដាក់វត្ថុផ្សេងៗ ដែលធ្វើឲ្យបាំងផ្លាកលេខ។ នៅពេលដែលយានជំនិះខូច ឬជិះលែងកើត ម្ចាស់យានជំនិះត្រូវមកបំពេញកាតព្វកិច្ចលុយចេញពីបញ្ជីយានជំនិះ ដោយនាំយកនូវប័ណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះទៅ អគ្គនាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក ឬទីតាំងផ្ដល់សេវាសាធារណៈ ដែលកំណត់ដោយ ក្រសួងសាធារណៈការ និងដឹងជញ្ជួន។
អគ្គនាយកដ្ឋាន ដឹកជញ្ជួនផ្លូវគោក និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាស់ចំពោះ អ្នកប្រើប្រាស់យានជំនិះណាដែលមិនគោរពតាមនីតិវិធីខាងលើ៕