ពិព័ណ៌​មិន​អចិន្ត្រៃយ៍ ៤០ឆ្នាំ​ការចងចាំជនរងគ្រោះ ស-២១ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង ៤

  • 2019-08-20 02:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​សម្ពោធ​ពិពណ៌​មិន​អចិន្ត្រៃយ៍ស្តីពី ៤០ឆ្នាំ៖ ការ​ចង​ចាំ​ជន​រងគ្រោះ ស-២១ នៅ​សារ​មន្ទីរទួលស្លែង កាល​ពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។

ការសម្ពោធពិពណ៌មិនអចិន្ត្រៃយ៍ស្តីពី ៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះ ស-២១ នេះ​ដែរ លោក ស្រី ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ថា ពិព័រណ៍​នេះ រៀប​ចំឡើង​ក្នុង​គោលបំណង ៤ចំណុច គឺ៖

១. គោរព រម្លឹក និង ចង​ចាំ​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ដោយ​អយុត្តិធម៌​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។

២. រម្លឹកខួបទី៤០ឆ្នាំ នៃ​ការ​រៀប​ចំសារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ក្រោយ​ការ​ដួល​រលំ​របស់​ខ្មែរក្រហម។

៣. រម្លឹកដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងស្ថាប័ន បុគ្គលិក​សារមន្ទីរ​ទួលស្លែង និង​ជំនា​ញ ការជាតិ អន្តរជាតិ ដែលបានបូជាកម្លាំងកាយចិត្តក្នុងការរៀបចំសារមន្ទីរ សម្រាប់ការផ្សព្វផ្សាយឲ្យមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ និង​ចង​ចាំ​អំពី​ជន​រងគ្រោះ​នៅ​មន្ទីរស-២១។

៤. ថ្លែង​អំណរគុណ​ចំពោះ​អង្គការ ឬស្ថាប័នជាតិ និង​អន្តរជាតិ​ទាំង​អស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សះផ្សា​ផ្លូវចិត្ត និង​ស្វែង​រក​យុត្តិធម៌​ជូន​ដល់ជនរងគ្រោះនៅទូទាំងប្រទេស។

លោកស្រីបន្តថា អស់រយៈកាល ៤០ឆ្នាំមកនេះ កម្ពុជា​បាន​ជួប​ប្រទះ​ព្យុះ​ភ្លៀង​ជា​ច្រើន​មុន​នឹង​ទទួល​បាន​នូវ​សុខ​សន្តិភាពពេញលេញដូចពេលបច្ចុប្បន្ន។ បើ​ទោះ​ជា​កម្ពុជា​បាន​ឆ្លង​កាត់ភាព​លំបាក​វេទនា​ក្នុងការកសាងស្រុកទេស តាំងពីបាតដៃទទេ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ភ្លេច​ឡើយ​ចំពោះ​ជន​រងគ្រោះរាប់លាននាក់ដែលបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។

សកម្មភាពការងារទាំងនោះរួមមានការដាក់តាំងបង្ហាញវត្ថុតាង ការ​រៀប​ចំ​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​ស្តីពី​ប្រវត្តិ​ជន​រងគ្រោះ ការ​រៀប​ចំ​កម្មវិធី​សិក្ខាសាលា​ការ​ផ្តល់​ឯកសារ​សម្រាប់​រៀបចំ​ពិព័រណ៍​អន្តរជាតិ​នៅ​សារមន្ទីរ Holocaust ការ​ដាក់​បញ្ចូល​ប័ណ្ណសារ សារមន្ទីរទួល​ស្លែង​ជា​ស្មារតី​ចង​ចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;