របរភ្ញាស់កូនត្រីអណ្តែងក្លាយជារបររកចំណូលកាក់កបនៅក្រុងស្វាយរៀង
- 2019-08-27 10:34:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរភ្ញាស់កូនត្រីអណ្តែងក្លាយជារបររកចំណូលកាក់កបនៅក្រុងស្វាយរៀង
ចន្លោះមិនឃើញ
របរភ្ញាស់កូនត្រីអណ្តែងជារបរកំពុងធ្វើឲ្យប្រជាជនរស់នៅក្នុងក្រុងស្វាយរៀងមានជីវភាពរីកចម្រើនដោយក្នុងមួយឆ្នាំៗ អាចរកចំណូលពីរបរមួយនេះរាប់លានរៀល។
លោក ម៉ៅ សំអាន ជាអ្នកភ្ញាស់កូនត្រីអណ្តែង និងទីឡាព្យា រស់នៅភូមិថ្នាល់ សង្កាត់ចេក ក្រុងស្វាយរៀង បានរៀបរាប់ថា គាត់ភ្ញាស់កូនត្រីអណ្តែង និងទីឡាព្យាលក់ចែកចាយឲ្យអ្នកចិញ្ចឹមក្នុងតំបន់នេះជាង ១០ឆ្នាំមកហើយ។ ដោយសារមានបទពិសោធន៍ និងកំណើននៃសេចក្តីត្រូវការកូនត្រីសព្វថ្ងៃ លោកបង្កើនការផលិតកូនត្រីបាន ១៧០ពាន់ក្បាល ហើយក្នុង១ក្បាលតម្លៃ ២០០ រៀល ក្នុងឆ្នាំអាចរកចំណូលបានរហូតជាង ៣០លានរៀល។ ចំណូលរឹងមាំនេះហើយធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់លោកមានការរីកចម្រើនជាបន្តបន្ទាប់៕
ប្រភព និងរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ