សង្កាត់មួយ​ចំនួន​នឹងត្រូវដាច់​ភ្លើង​ចាប់ពីព្រឹកនេះ

  • 2019-08-29 01:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់ភ្លើង​នៅតាម​តំបន់​មួយចំនួន​ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ​ថ្ងៃទី២៩ សីហា៖ សង្កាត់​បឹងកក់ទី២ ជ្រោយ​ចង្វារ គោករកា ដង្កោ ភ្នំពេញ​ថ្មី គោកឃ្លាង ចោមចៅទី៣ សំរោងក្រោម ត្រពាំង​ក្រសាំង ស្នោរ កំបូល ឪឡោក កន្ទោក កោះដាច់ បាក់ខែង ឃុំ​បែកចាន ឃុំ​ឆក់ឈើនាង ឃុំ​ពើក ឃុំ​សំរោង​លើ និង​តំបន់​មួយចំនួនក្នុងស្រុក​ល្វាឯម ខ្សាច់​កណ្តាល មុខកំពូល និងពារាំង ​ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

២. ​ថ្ងៃទី៣០ ខែសីហា៖ សង្កាត់​បឹងកក់ទី២ ចាក់អង្រែក្រោម ទឹកល្អក់ទី១ ជ្រោយចង្វារ ព្រែកលៀប ចោមចៅទី៣ ​សំរោងក្រោម ត្រពាំង​ក្រសាំង ស្នោរ កំបូល ឪឡោក កន្ទោក ឃុំ​បែកចាន ឈុំឆក់ឈើនាង ឃុំពើក និង​ឃុំ​សំរោង​លើ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ​ថ្ងៃទី៣១ ខែសីហា៖ សង្កាត់​បឹងកេងកងទី១ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ គីឡូម៉ែត្រ​លេខ៦ ឃ្មួញ ព្រៃ​ស ព្រៃវែង ពងទឹក ប្រទះ​ឡាង ក្រាំងធ្នង់ គោករកា កាកាបទី១ កាកាបទី២ ចោមចៅទី៣ សំរោងក្រោម​ ត្រពាំង​ក្រសាំង ស្នោរ និង​កំបូល ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ​ថ្ងៃទី១កញ្ញា៖ សង្កាត់​ចតុមុខ ព្រែក​ថ្មី ទួលសង្កែទី១​ ទួល​សង្កែទី២ ឫស្សីកែវ គីឡូម៉ែត្រ​លេខ៦ ច្រាំង​ចំរេះ​ទី១ ច្រាំង​ចំរេះទី២ ក្រាំងធ្នង់ ​គោករកា កាកាបទី១ កាកាបទី២ ចោមចៅទី៣ សំរោង​ក្រោម ត្រពាំង​ក្រសាំង ស្នោរ និង​កំបូល ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;