គ្រូជម្រើសជាតិ​ថៃ បារម្ភ​ខ្លាច​វៀតណាម​លួចយក​ព័ត៌មាន​​សម្ងាត់​ មុន​ប៉ះគ្នា​នៅវគ្គ​ជម្រុះ World Cup

  • 2019-08-29 04:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ លោក Akira Nishino បាន​ស្នើ​ឱ្យ​សមាគម​បាល់​ទាត់​ថៃ បិទ​ច្រក​ចេញចូល​កន្លែង​ហ្វឹកហាត់​ ដើម្បី​បង្អាក់​ចារកម្ម​វៀតណាម ពីការ​លួចយក​ព័ត៌មាន​សម្ងាត់​របស់​ក្រុម។ សំណើ​នេះ ធ្វើឡើង​មុនថៃ ទទួល​ស្វាគមន៍​វៀតណាម នៅ​វគ្គជម្រុះ World Cup 2022 នាថ្ងៃទី៥កញ្ញា​ខាងមុខ។

គ្រូ​សញ្ជាតិ​ជប៉ុន​រូបនេះ បាន​ដឹកនាំ​ក្រុម​បោះជំរំ​ហ្វឹកហាត់ នៅ​សណ្ឋាគារ Le Meridien Suvarnabhumi ក្នុង​ក្រុង​បាងកក កាលពីថ្ងៃទី​២៨ ខែសីហា។ លោក​ថា វាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រក្សាសម្ងាត់​ព័ត៌មាន​​របស់​ក្រុម ពី​គូប្រជែង៕

ចុចអាន៖

-គ្រូ​ថៃ សារភាព​រឿង១ ពេល​ដឹកនាំ​ក្រុមហ្វឹកហាត់​ត្រៀម​ប៉ះ​វៀតណាម ក្នុង​វគ្គ​ជម្រុះ World Cup

-ជម្រុះ World Cup៖ មកដឹង​តម្លៃ​សំបុត្រ​ខុសគ្នា​រវាង​អ្នក​គាំទ្រ​ម្ចាស់ផ្ទះ​ថៃ និង​ភ្ញៀវ​វៀតណាម

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;