អាមេរិក បើក​ដំណើរការ​បញ្ជាការ​ថ្មី​មួយ សម្រាប់​សង្គ្រាម​អវកាស

  • 2019-08-30 02:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 56

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​បើក​ដំណើរការ​​បញ្ជាការ​មន្ទីរ​បញ្ចកោណ​ថ្មីមួយ (យន្តហោះ) ដែល​ផ្តោត​លើ​សង្គ្រាម​នៅទី​អវកាស។ ការ​​បើក​បញ្ជាការ​នេះ បន្ទាប់ពី​អាមេរិក​មើល​ឃើញពី​ភាព​ជឿនលឿន​នៃការ​អភិវឌ្ឍវិស័យ​យោធា​របស់​ចិន និង​រុស្ស៊ី មាន​ការ​កើនឡើង​ខ្លាំង។

បញ្ជាការ​ថ្មីនេះ នឹង​ផ្តោតលើ​ការការពារ​ផលប្រយោជន៍​របស់​អាមេរិក ក្នុងទីអវកាស ពិសេសគឺ​ការពារ​ផ្កាយរណបរាប់រយ​ ដែលប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​ និង​ឈ្លបការណ៍។

លោកត្រាំ បាន​ថ្លែង​នៅ​ក្នុងពិធីនេះ​ដែលធ្វើឡើង​នៅសេតវិមាន កាលពីថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​ថា៖ «នេះ​គឺជាថ្ងៃប្រវត្តិសាស្រ្ត ​ដែល​បញ្ជាក់​ពីជំហការពារ​សន្តិសុខ និង​ការការពារអវកាស​របស់​អាមេរិក។ ក្រុមហ៊ុន SpaceCom នឹង​ធានា​ថា​ ការគ្រប់គ្រង​របស់​អាមេរិក ក្នុង​ទី​អវកាស​ នឹង​មិនត្រូវបានគេគំរាមកំហែង​ឡើយ»។

លោក​ប្រធានាធិបតី​បន្ថែម​ថា «សត្រូវ​របស់​យើង​កំពុង​ដាក់សព្វាវុធ​នៅគន្លងផែនដី​ជាមួយ​បច្ចេកវិទ្យាថ្មី ​មាន​គោលដៅ​លើ​ផ្កាយរណប​របស់​អាមេរិក។ សេរីភាព​របស់យើងក្នុងការ​ប្រតិបត្តិការ​នៅ​ទីអវកាស ក៏មាន​សារៈ​សំខាន់​ផងដែរ ដើម្បី​អង្កេត និង​កម្ទេច​នូវ​មីស៊ីល​ណាមួយ​ដែល​ប្រឆាំង​នឹង​អាមេរិក»៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;