លោក Christian Berger ដែលធ្លាប់ធ្វើទូតអាល្លឺម៉ង់នៅវៀតណាម និងឡាវ បានក្លាយជាទូតថ្មីនៅកម្ពុជា
- 2019-09-06 04:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Christian Berger ដែលធ្លាប់ធ្វើទូតអាល្លឺម៉ង់នៅវៀតណាម និងឡាវ បានក្លាយជាទូតថ្មីនៅកម្ពុជា
ចន្លោះមិនឃើញ
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា លោក Christian Berger បានមកដល់រាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាល្លឺម៉ង់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។
ស្ថានទូតឱ្យដឹងថា អាស៊ីអាគេ្នយ៍មិនមែនជាតំបន់ថ្មីប្លែកចំពោះលោកឯកអគ្គរដ្ឋទូតទេ ពីព្រោះ លោក Christian Berger ធ្លាប់ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេស វៀតណាម និងប្រទេសឡាវ នាពេលកន្លងមក។
លោក Christian Berger ថ្លែងដូច្នេះថា៖ «ខ្ញុំរីករាយដែលបានមកកម្ពុជា ដែលជាប្រទេសមានប្រវត្ដិចំណាស់ និងសម្បូរបែប។ ខ្ញុំទន្ទឹងរង់ចាំមើល និងស្វែងយល់ ពីការអភិវឌ្ឍឥតឈប់ឈរ ក៏ដូចជាការវិវត្តដ៏ខ្លាំងក្លានានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាល្លឺម៉ង់និងកម្ពុជាគឺជាមិត្ត។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមចំណែកក្នុងការពង្រឹងមិត្តភាពមួយនេះបាន»៕
អត្ថបទ និងរូបថត៖ ស្ថានទូតអាល្លឺម៉ង់