សត្វស្លាប​១ប្រភេទ​ដែល​កម្រ​ក្នុង​ពិភពលោក តែមាន​នៅ​កម្ពុជា

  • 2019-09-06 04:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ចាបព្រែវែង​ គឺជាប្រភេទ​ជិតផុតពូជ​បំផុត ដែល​កំណត់ក្នុង​បញ្ជីក្រហម ក្នុងឆ្នាំ​២០១៧។

គេអាច​កំណត់ញី​ឈ្មោល​បាន​ដោយ​សារសត្វឈ្មោល​មានបំពង់ក និងផ្នែក​ពោះ​ពណ៌លឿងទុំ និងមាន​វ័ណ្ឌទ្រូង​ពណ៌ត្នោត​មានឆ្នូត​ស្លាប​ ស ដោយឡែក​សត្វញី​គ្មានវ័ណ្ឌទ្រូងត្នោត ផ្នែកពោះពណ៍លឿងខ្ចី និងផ្នែក​ខ្នង​ពណ៍ត្នោតខ្ចី។

បក្សីប្រភេទនេះ​បង្កកំណើត​នៅអ៊ឺរ៉ុប និងទ្វីប​អាស៊ីខាងជើង។ ពួកវា​តែងតែ​បំលាស់ទី​មកកាន់​តំបន់​អាស៊ី ប្រទេស​ឥណ្ឌា និងប្រទេសចិន​ភាគខាងត្បូង​នៅរដូវត្រជាក់ និង​ហោះត្រទ្បប់​ទៅប៉ែកអឺរ៉ុប​វិញ។

នៅកម្ពុជា​ សត្វចាបព្រៃ​វែងត្រូវ​បាន​ប្រទេះ​ឃើញ​ជាក្រុម​ក្នុង​រដូវវស្សា​នៅតាម​ទី​ជម្រកដែល​ជា​ដី​ចម្ការ វាលស្រែ និង​វាលស្មៅ។ ពួកវា​ក៏អាច​តាំង​លំនៅ​បណ្តោះ​អាសន្ន​ ក្នុងវាលស្រែ​ទាំងនោះ​ផងដែរ។ ពួកវា​មានវត្តមាន​នៅកន្លែង​មួយចំនួន​ដូចជា៖ ផ្នែកខាងត្បូង​ខេត្តក្រចេះ ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ។ របាយ​របស់​ពួកវា​មាន​ការថយចុះ យ៉ាង​គំហុក​ដោយសារ​តែការ​ដាក់​អន្ទាក់ ម៉ង សារធាតុ​ពុល និង​មធ្យោបាយ​ផ្សេងទៀត សម្រាប់​ធ្វើជាអាហារ និង​លក់នៅលើ​ទីផ្សារ​ជាដើម៕

អត្ថបទ និងរូបថត៖ អង្គការ​ជីវិតសត្វស្លាប​អន្តរជាតិ កម្មវិធី​ប្រចាំ​កម្ពុជា

;