លោក ហ៊ុន ម៉ានី ផ្ញើ​ពាក្យ​ប៉ុន្មានម៉ាត់​ជូន​អ្នកជាប់​បាក់ឌុប

  • 2019-09-09 09:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃរដ្ឋសភា និង​ជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហាញ​ការអបអរសាទរ​ដល់​សិស្ស​ដែល​ទទួលបានលទ្ធផលល្អ​នៃការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិឆ្នាំ​២០១៩នេះ។

លោកបាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះ​ថា៖ «ជោគជ័យ​ថ្ងៃនេះ ជាការ​ចាប់ផ្តើម​ជំហានថ្មីមួយ​ទៀត​សម្រាប់​អាជីព​ការងារ និង​វិជ្ជាជីវៈ​របស់ខ្លួន។ ចាប់ពីថ្ងៃ​នេះតទៅ ជាពិសេស​ក្នុងបរិបទ​សង្គមស៊ីវីល័យ​ដែលមាន​ការវិវឌ្ឍ​យ៉ាងឆាប់រហ័ស ប្អូនៗ​គួរបន្តសិក្សា​ស្វែងរក​ចំណេះដឹង​កម្រិត​ឧត្តម​សិក្សា និងចាប់​យកជំនាញ​គោលមួយ​សម្រាប់​គោលដៅ​ជីវិត និងដើម្បី​ធ្វើយ៉ាងណា​ជាចលករ​ដ៏មាន​សក្តានុពល ហើយក្លាយ​ទៅជា​ប្រជាពលរដ្ឋ​ឆ្នើម​របស់​កម្ពុជា»។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏​លើកទឹកចិត្តដល់ប្អូនៗ​ដែលមិនទាន់ទទួល​បានជោគជ័យនៅថ្ងៃ​នេះ ត្រូវ​ប្រឹងប្រែង​ហាត់ពត់លត់​ដំខ្លួនបន្ថែម ដាក់អាទិភាព​លើការសិក្សា​ឱ្យ​បាន​ច្រើន សម្រាប់​ការប្រឡង​លើកក្រោយ និង​ដើម្បីទទួល​បាន​ជោគជ័យ​នៅថ្ងៃខាងមុខ​ជា​បន្ត​បន្ទាប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;