ក្រសួង ប្រាប់​ស្ថានភាព​អាកាសធាតុ​កម្ពុជា ចាប់​ពីថ្ងៃទី ១២ ខែ កញ្ញា ខាង​មុខ

  • 2019-09-10 06:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និងឧតុនិយម បាន​ធ្វើ​ការព្យាករ​លើស្ថានភាពអាកាសធាតុ និង​បាន​បង្ហាញ​ថា ចាប់ពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩តទៅ នឹងមានប្រព័ន្ធសម្ពាធទាប (ITCZ) ថ្មីមួយកើត​ឡើង ហើយ​ប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលខ្លួនចុះមកក្រោម (ចន្លោះស្ទឹងត្រែង-ប៉ាក់ សេ)។

ប្រព័ន្ធ​សម្ពាធទាបថ្មីនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គរ ទៅច្រើន ជម្រុញ​ឲ្យ​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ជាថ្មី ដែលធ្វើឲ្យជំនន់ឆ្នាំ ២០១៩ នេះ ចាត់ទុកចំណាត់ថ្នាក់ជាជំនន់ធំ។

យោង​លើ​ស្ថាន​ភាព​កម្ពស់​ទឹក​ទន្លេនាពេលបច្ចុប្បន្ន និងស្ថានភាព អាកាសធាតុ ដូចបាន ព្យាករណ៍ និង​បញ្ជាក់​ជូន​ខាង​លើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអា​ជ្ញាធរ​ដែនដីទាំងអស់ ត្រូវ​បន្ត​បង្កើនស្មារតីប្រុប្រយ័ត្ន និងវិធានការចាំបាច់នានា ត្រៀមទប់ទល់ នឹងគ្រោះ​ទឹកជំនន់ ដែល​អាច​នឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ កាត់បន្ថយឲ្យបានជាអតិបរមានូវការ​លំបាក និង​ការ​ប៉ះ​ពាល់​ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;