តេឡេស្កុបយក្ស​របស់​ចិន​​ កំណត់អត្តសញ្ញាណ​សញ្ញាក្រៅភពបាន ៩៣

  • 2019-09-10 07:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

តេឡេស្កុបយក្ស​របស់​ចិន​​មាន​ឈ្មោះ​កាត់​ថា​ FAST ដែល​ជា​តេឡេស្កុប​ធំ​ជាង​គេ​ក្នុង​លោក​ បាន​​​​កំណត់អត្តសញ្ញាណ​ Pulsar ថ្មី​ចំនួន ៩៣ មក​ហើយ ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៧ រួច​មក។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុម​ស្រាវជ្រាវ​កាល​ពី​ចុង​ខែ​សីហា។

Pulsar គឺ​ជា​ដែន​ម៉ាញេទិច​ខ្ពស់​មួយ ស្ថិត​នៅ​ជុំវិញ​​ផ្កាយ​ណឺត្រុង​ ដែល​វា​បញ្ចេញ​នូវ​រលក​សញ្ញា​អេឡិចត្រូ​ម៉ាញេទិច​វិទ្យុសកម្ម​ចំនួន ២។ ចាប់​តាំង​ពី​ការ​រាយការណ៍​ថា​ FAST រក​ឃើញ Pulsar ជា​លើក​ដំបូង​នៅ​ខែ​តុលា ឆ្នាំ ២០១៧ មក តេឡេស្កុប​នេះ​បាន​ចាប់​សញ្ញា Pulsar ចំនួន ១៣២ ហើយ​មាន​ចំនួន ៩៣ បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​រួច​រាល់។

​​Zhu Wenbai អ្នក​ស្រាវជ្រាវ​ជា​មួយ​អ្នកអង្កេត​ការណ៍​តារាសាស្ត្រ​ជាតិ បាន​និយាយ​ថា​ចាប់​តាំង​ពី​មាន​ការ​រក​ឃើញ​ Pulsar លើក​ដំបូង​ដោយ​មនុស្ស​ជាតិ​នៅ​ឆ្នាំ ១៩៦៧ មក ពិភពលោក​បាន​រក​ឃើញ​ Pulsar និង​កំណត់​អត្តសញ្ញាណ​របស់​វា​បាន​ប្រមាណ ៣ ០០០។

ការ​ស្វែង​រក Pulsar ជា​ការងារ​សំខាន់​មួយ​របស់ FAST ដែល​គេ​អាច​ប្រើ​ប្រាស់​វា​ដើម្បី​បញ្ជាក់​អំពី​វត្តមាន​​ទំនាញ​វិទ្យុសកម្ម និង​រន្ធ​ខ្មៅ (Black Hole) ហើយ​ជួយ​ដោះ​ស្រាយ​សំនួរ​សំខាន់ៗ​ជា​ច្រើន​ក្នុង​ផ្នែក​រូបសាស្ត្រ។

FAST មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ខេត្ត Guizhou ប្រទេស​ចិន ដែល​វា​បាន​សាក​ល្បង​ដំណើរ​ការ​នៅ​ខែ​កញ្ញា ២០១៦។ FAST ក៏​មាន​តួនាទី​ក្នុង​ការ​ស្វែង​រក​ម៉ូលេគុល​ក្រៅ​ភព និង​ទំនាក់ទំនង/សញ្ញា​ក្រៅ​ភព​ផង​ដែរ៕​​​

​​​

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;