បច្ចុប្បន្នតើក្រសួងបរិស្ថានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួនប៉ុន្មាន និងមានមន្ត្រីឧទ្យានុរក្សមានប៉ុន្មាននាក់?

  • 2019-09-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងតែគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០នាក់។នេះបើតាមការប្រាប់ឲ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

រូបថត៖ ក្រសួងបរិស្ថាន
តំបន់ការពារធម្មជាតិទាំង ៥៧ កន្លែង ដែលក្រសួងបរិស្ថាន បាននិងកំពុងតែគ្រប់គ្រងនោះមានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតាដែលក្នុងនោះមាន **ឧទ្យានជាតិចំនួន ១២ កន្លែង** **ដែនជម្រកសត្វព្រៃចំនួន ២០ កន្លែង** **តំបន់ការពារទេសភាពចំនួន ១២ កន្លែង** **តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ កន្លែង** **តំបន់រ៉ាមសារចំនួន ៥ កន្លែង** **តំបន់បេតិកភណ្ឌធម្មជាតិចំនួន ២ កន្លែង** និង **របៀងអភិរក្សជីវសាស្ត្រចម្រុះចំនួន ៣ កន្លែង** ។
រូបថត៖ WCS Cambodia
រូបថត៖ WCS Cambodia
រូបថត៖ ក្រសួងបរិស្ថាន

ក្នុងការការពារ និងអភរិក្សតំបន់ការពារធម្មជាតិទាំងនេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០ នាក់ដែលកំពុងឈរជើងការពារយ៉ាង ហ្មត់ចត់នូវធនធានធម្មជាតិនៅក្នុងតំបន់ទាំងនោះ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;