ហ្វូសុីល ៣ប្រភេទ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរី ធ្លាប់ជាបាតសមុទ្រ

  • 2019-09-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្វូសុីលសត្វសមុទ្រនៅបន្ទាយមានជ័យ និងមណ្ឌលគីរី - តើតំបន់ទាំងនោះធ្លាប់ជាបាតសមុទ្រ?

ហ្វូសុីលសត្វសមុទ្រ ត្រូវបានអ្នកជំនាញប្រទះឃើញ​នៅតាមតំបន់អភិរក្សនៅក្នុងខេត្តបន្ទាយមានជ័យ និងមណ្ឌលគីរី។ ហ្វូសុីល​ខ្យងអាម៉ូនីត (Ammonite) ជាប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ ក្នុងសាខានៃពពួកខ្យង និង​ពពួកមឹក តាមការ​ពិនិត្យ​បឋម ទំហ៊ំ​សត្វ​ទាំង​នេះ​មាន​ដល់​២៥ស.ម​។ ពូជប្រភេទនេះ​ត្រូវបាន​រក​ឃើញ​នៅ​ឆ្នាំ​២០១៩​ ក្នុង​ដែនជម្រកសត្វព្រៃស្រែពក ភ្នំ​ពីរ ​។ ស្វតទាំងេនះកើត​ឡើង​នៅ​ក្នង​សម័យមេសូ​ស្យូ​អ៊ីក(ស័ក​ទី​២​) នៅ​ចន្លោះ​ ២២៥​លាន ដល់​ ៦៥​លាន​ឆ្នាំមុន។

ប្រាឆូប៉ូត (Brachiopod) ត្រូវបាន​រក​ឃើញ​នៅ ខេត្តបន្ទាយ​មាន​ជ័យ​ នៅភ្នំ​បាក់ ភ្នំ​ស្វាយ និងភ្នំ​ដូង​ព្រះ។

ងាវ​ទាំងនេះ​បាន​រក​ឃើញ នៅ​ស្រទាប់​ខាង​លើ​ និង​ខ្លះ​រក​ឃើ​ញ​នៅ​ស្រទាប់​ជ្រៅជម្រៅ​ប្រមាណ​៤០​ម៉ែត្រ​។ ដែល​ស្ថិត​នៅ​ក្នុង​សម័យ​ ប៉ា​លេអូ​សូអ៊ីក ៥៧០លាន-២២៥លានឆ្នាំ(ស័ក​ទី​១​)។ ប្រភេទខ្លះមានរាងសំប៉ែត និង​ប្រភេទខ្លះរាងប៉ោង។

ផ្កាថ្មស្នែង (Rugosa or Tetracorallia) ជាប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ក្នុងសាខានៃពពួកផ្កា​​ថ្ម ដែលមាន​រូប​រៀង​ដូច​ស្នែង​វា​មាន​ទំហ៊ំ​តូចៗ​ប៉ុន​មេ​ដៃ។ ពូជប្រភេទនេះ​ត្រូវបាន​រក​ឃើញ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ នៅ​ឆ្នាំ​២០១៩​​ នៅ​ភ្នំបាក់ ភ្នំ​ជញ្ជាំងដែល​ស្ថិតនៅ​ស្រទាប់​ជ្រៅមួយ​ បើសិន​យើង​រាប់​ស្រទាប់​ដី​នៅ​ភ្នំបាក់​វិញ ហ្វូស៊ីល​​នេះ​ស្ថិត​នៅ​ប្រហែល​ជាង​១០០​ ម ស្រទាប់​ទៅ​ក្រោម​។ ហ្វូស៊ីលរ៉ូកូសា​ កើត​ឡើង​នៅ​ក្នង​សម័យប៉ាលេអូសូ​អ៊ីក នៅ​ចន្លោះ​ ៥៧០​លាន ដល់​ ២២៥​លាន​ឆ្នាំ​។

វត្តមានហ្វូសុីលទាំនេះអាចធ្វើអោយយើងសន្និដ្ឋានបានថាតំបន់ទាំងនោះធ្លាប់ជាបាតសមុទ្រ។

អត្ថបទ និងរូប៖ គណនីហ្វេសប៊ុក​ផ្លូវការរដ្ឋមន្ត្រីក្រសួងបរិស្ថាន

អត្ថបទថ្មី
;