រឿងសិស្ស​បាក់ឌុប​តវ៉ា​លទ្ធផល! ក្រសួង​អប់រំ​ ឆ្លើយតប​ហើយ

  • 2019-09-12 03:23:11
  • ចំនួនមតិ 2 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

បន្ទាប់​ពីការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមទុតិយភូមិ កាលពីថ្ងៃទី៩ និង ១០ ខែកញ្ញារួចមក មាន​បេក្ខជន​មួយចំនួន​ដែល​មិនពេញចិត្ត​នឹង​លទ្ធផល​នេះ ហើយ​បាន​ទៅដាក់ពាក្យ​តវ៉ា​នៅ​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​ស្នើឱ្យ​មាន​ការ​ពិនិត្យ​ឡើងវិញ​លើ​លទ្ធផល​នៃ​ការប្រឡង​របស់ខ្លួន។

ដើម្បី​ឆ្លើយតប​ចំពោះ​សំណូមពរ និង​ការ​តវ៉ា​របស់​បេក្ខជន​ទាំងនោះ ក្រសួង​អប់រំ បាន​បញ្ជាក់ថា ខ្លួន​បាន​បង្កើត «គណៈកម្មការពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន» ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​ទាំងនោះ ​ក្នុង​បំណង​ធ្វើឱ្យ​បេក្ខជន និង​អ្នក​អាណាព្យាបាល មាន​សេចក្តី​ទុកចិត្ត​ និង​ទទួល​យក​លទ្ធផល​នៃការ​ប្រឡង។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងអប់រំ នៅថ្ងៃទី​១២ ខែកញ្ញានេះ។

ក្រសួង​បន្តថា ​ករណី​ទាំងនោះ បេក្ខជនមួយ​ចំនួន​បាន​តវ៉ា​ពុំសុខចិត្ត​លើ​លទ្ធផល «ធ្លាក់» ប៉ុន្តែ​ក៏មាន​បេក្ខជន​មួយ​ចំនួន​ទៀត​ពុំ​សុខចិត្ត​ ដោយ​សារ​ទទួល​បាន​និទ្ទេស​ត្រឹម B ឬ C ហើយ​ទាមទារ​យកនិទ្ទេស A។

សូមជម្រាប​ថា ក្នុង​ចំណោម​បេក្ខជន​ដែលមាន​វត្តមាន​ក្នុងការប្រឡងកាលពីថ្ងៃទី១៩-២០ សីហា ២០១៩ មាន​ចំនួន ១១៥ ២០១៨នាក់ ក្នុង​នោះមាន​អ្នកប្រឡង​ជាប់​សរុប ៧៩ ០៥២នាក់ ដែលត្រូវជា ៦៨,៦២ភាគរយ៕

អត្ថបទ៖ សំភី

;