នៅសិង្ហបុរី ប្រើ App ហៅតាក់ស៊ី បើឈរខុសទីតាំងដឹងតែវេទនាហើយ
- 2019-09-12 06:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសិង្ហបុរី ប្រើ App ហៅតាក់ស៊ី បើឈរខុសទីតាំងដឹងតែវេទនាហើយ
ចន្លោះមិនឃើញ
ក្នុងប្រទេសសិង្ហបុរី ការប្រើប្រាស់មធ្យោបាយជិះរថយន្តតាក់ស៊ី ជាទីពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ព្រោះតែនៅប្រទេសនេះ ពុំមានម៉ូតូឌុប ឬម៉ូតូកង់បី (Tuk Tuk) សម្រាប់បម្រើសេវាដឹកជញ្ជូនឡើយ។
បច្ចុប្បន្ននេះ ភ្ញៀវទេសចរ ឬអ្នកមានបេសកកម្មការងារនៅសិង្ហបុរី ជាច្រើនតែងប្រើ App ក្នុងការកក់តាក់ស៊ីជិះ។ ប៉ុន្តែការប្រើ App នេះ មិនមែនធ្វើបានគ្រប់កន្លែងឡើយ ដូចជានៅចំណតរង់ចាំរថយន្តក្រុងសាធារណៈជាដើម។ APP នេះ អាចដំណើរការបានដូចជានៅចំណតរង់ចាំតាក់ស៊ី ផ្សារទំនើប តំបន់ទេសចរណ៍ និងសណ្ឋាគារជាដើម ហើយបើប្រើ App ខុសកន្លែងតែប៉ុន្មានម៉ែត្រ ក៏វាមិនដំណើរការដែរ៕