នាយករដ្ឋមន្រ្តី​កម្ពុជា-ឡាវ ឯកភាពគ្នាយ៉ាងខ្លះរឿងព្រំដែន?

  • 2019-09-12 06:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​វិមានសន្តិភាព នាព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ បាន​ពិភាក្សា​គ្នា​ដោយត្រង់ៗ ក្នុង​បរិយាកាស​កក់ក្តៅ និង​យោគយល់គ្នា​អំពី​បញ្ហា​ជាច្រើន ដែល​ជាផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។

យោងតាមសេចក្តី​ថ្លែងការណ៍​រួមរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាលឡាវ ចេញផ្សាយដោយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យដឹងថា ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​ព្រាង​ឱ្យ​បាន​ឆាប់​បំផុត​នូវ សន្ធិសញ្ញា​ស្តីពីការ​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-ឡាវ ពាក់ព័ន្ធ​កំណាត់​ព្រំដែន​ដែល​ភាគី​បាន​កំណត់​ខណ្ឌ​សីមា​រួចរាល់ហើយ​ចំនួន ៨៦ភាគរយ នៃ​ខ្សែ​​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ចំពោះ​កំណាត់​ព្រំដែន​ដែល​នៅសេសសល់​មិនទាន់ខណ្ឌសីមា ភាគីទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​បន្ត​ពិភាក្សា​រិះរក​ផ្លូវដោះស្រាយបញ្ហា​ដោយ​សន្តិ​វិធី​ឱ្យបាន​ឆាប់បំផុត។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​នៃប្រទេស​ទាំងពីរ ឱ្យ​ពិភាក្សា​គ្នា​អំពី​ការ​ដាំបង្គោល​ព្រំដែន​បន្ថែម​នៅលើ​កំណាត់​ព្រំដែន​ចំនួន៨៦% និង​ផលិត​ផែនទី​ព្រំដែន​ដោយ​បង្ហាញ​ពី​ខ្សែព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​ទទួល​យក​សម្រាប់​ភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;