ការកកស្ទះ​ចរាចរណ៍​នៅ​ស្ពានជ្រោយ​ចង្វារ នឹង​ស្បើយ​ជាងមុន

  • 2019-09-16 01:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា ស្ពាន​បាឡេឫស្សីកែវ នឹងដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ឡើងវិញ។

មន្ទីរ​សាធារណការ​បន្តថា ដោយការ​ខិតខំ​ប្រឹងប្រែង​របស់​វិស្វករ និង​បងប្អូន​កម្មករ​ការដ្ឋាន​ទាំងថ្ងៃ ទាំង​យប់ មកដល់​ពេលនេះ ការ​ជួសជុល​ស្ពាន​បាឡេ​ឡើងវិញ​បាន​បញ្ចប់​រួចរាល់​ហើយ។ «សូម​អញ្ជើញ​បងប្អូនប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ស្ពាន​បាឡេ​ប្រកបដោយ​សេចក្តីរីករាយក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ ហើយសង្ឃឹម​ថា ស្ពានជ្រោយ​ចង្វារ​ដែលកកស្ទះ​ប៉ុន្មានថ្ងៃ​មកនេះ នឹងកាត់​បន្ថយ​ការកកស្ទះចរាចរណ៍ វិលមក​ប្រក្រតី​ឡើងវិញ»។

សូម​រំលឹក​ថា ស្ពាន​នេះ​ត្រូវបាន​ផ្អាកចរាចរណ៍​ជាបណ្តោះអាសន្ន​បន្ទាប់​ពី​មាន​ឧបទ្ទេវហេតុ​កើត​ឡើង​បង្ក​ដោយ​សាឡង់​ដឹក​ប្រេង​បុក​ប៉ះទង្គិច កាលពី​រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;