រដ្ឋមន្ត្រី​​កសិកម្ម​ ស្នើ​និរាករណ៍​រាល់លិខិត​ទិញលក់ កាន់កាប់​ដីព្រៃឈើ​ខុសច្បាប់

  • 2019-09-23 01:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើឲ្យ​អភិបាលនៃ​គណៈអភិបាលខេត្ត និងជាប្រធាន​អនុគណៈកម្មាធិការ​ខេត្ត ដើម្បី​ទប់ស្កាត់​លុបបំបាត់​ និងបង្ក្រាប​ការកាប់រាន​ដុតឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ត្រូវពិនិត្យ​និងនិរាករណ៍​ករណីរាល់លិខិតពាក់ព័ន្ធនឹងការទិញ-លក់ បញ្ជាក់ការ​កាន់កាប់ និងផ្ទេរ​លិខិត​កាន់កាប់ ដីព្រៃឈើ​ដោយ​ខុសច្បាប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានជម្រាប​ទៅអភិបាលនៃគណៈអភិបាលខេត្តបាន​ជម្រាបទៅអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានអនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា បទល្មើសកាប់រាន ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិនៅបន្តកើតមានឡើយ ទោះបីការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីត្រូវបានបញ្ចប់ក៏ដោយ ក៏ទម្រង់រូបភាពបទល្មើសកើតឡើង តាមរយៈចលនការផ្តល់ថវិកាជូនប្រជាពលរដ្ឋឱ្យកាប់រាន និងឈូសឆាយដីព្រៃឈើសច្បាប់ រួចចូលកាន់កាប់ដោយមានការបញ្ជាក់ឯកសារទទួលស្គាល់ភាគច្រើនពីភូមិ ឃុំ ស្រុក និងមានករណីខ្លះរហូតដល់ថ្នាក់ខេត្តទៀតផង ហើយលក់បន្តទៅឲ្យបុគ្គលមានប្រាក់ ឬបុគ្គលមានឥទ្ធិពលដោយសំអាងមានឯកសារទិញ លក់ត្រឹមត្រូវ តែធាតុពិតពីការទិញ-លក់ ដីរដ្ឋខុសច្បាប់ ដែលជាអំពើល្មើសនឹងច្បាប់ស្តីពីព្រៃឈើ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតមួយចំនួនផងដែរ។

លោក​រដ្ឋមន្ត្រី បានបន្ត​ថា ផ្នែកលើហេតុផលដូចនេះ ចំពោះមុខដើម្បីឆ្លើយតបនឹងគោលនយោបាយម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដីព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្មើអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការខេត្ត ពិនិត្យករណីនេះ ចាត់វិធានការតាមភាពចាំបាច់ចេញប្រកាសបដិសេធ និងដកហូតពីព្រៃឈើគ្រប់ប្រភេទដែលត្រូវបានរំលោភបំពានខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញ និងនិរាករណ៍រាល់ខិតខុសឆ្គងទាំងអស់ករបាល់ពាក់ព័ន្ធនឹងដីព្រៃឈើ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;