កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​មួយ​គ្រាប់​ ក្រោយ​ឲ្យ​សញ្ញា​ថា​ចង់​ចរចា​ជា​មួយ​អាមេរិក

  • 2019-10-02 03:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​តុលា​ ឆ្នាំ​២០១៩​ កូរ៉េ​​ខាងជើងបាន​បាញ់​មីស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ចូល​សមុទ្រ​ មួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​នេះ​ឲ្យ​សញ្ញា​ថា​ចង់​បន្ត​ការ​ចរចា​ជា​មួយ​អាមេរិក​។ នេះ​បើ​តាម​យោធា​កូរ៉េ​ខាង​ត្បូង ដោយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ពួក​គេ​បាន​និយាយ​ថា៖ «កង​យោធា​របស់​យើង​កំពុង​តាម​ដាន​ស្ថានការណ៍​សម្រាប់​ការ​បាញ់​បង្ហោះ​បន្ថែម​ ហើយ​យើង​កំពុង​រក្សា​ជំហរ​ត្រៀម​ខ្លួន​»។

បំណែក​មួយ​នៃ​មីស៊ីល​នេះ​បាន​ធ្លាក់​ចូល​ដែន​សមុទ្រ​នៃ​ខេត្ត​ Shimane របស់​ប្រទេស​ជប៉ុន​នៅ​ម៉ោង​ ៧ ព្រឹក​។ ខណៈ​នោះ​មាន​បំណែក​មួយ​ទៀត​បាន​ធ្លាក់​នៅ​ក្រៅ​ដែន​សមុទ្រជប៉ុន​​ប៉ុន្មាន​នាទី​មុន​។ ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ប្រាប់​នាវិក​ឲ្យ​ដឹង​ថា​កូរ៉េ​ខាង​ជើង​បាន​បាញ់​មីស៊ីល​ ហើយ​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ព័ត៌មាន​បន្ថែម​និង​មិន​ត្រូវ​ទៅ​ជិត​បំណែកណា​មួយ​ឡើយ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «ការ​បាញ់​មីស៊ីល​ផ្លោង​នេះ​គឺ​រំលោភ​ការ​សម្រេចរបស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ យើង​ប្រឆាំង​និង​ថ្កោល​ទោស​សកម្មភាព​នេះ»។

គួរ​បញ្ជាក់​ថា​មីស៊ីល​នេះ​គឺ​ជា​មីស៊ីល​ទី​ ៩ ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​ក្រោយ​ពី​កិច្ច​ប្រជុំ​រវាង​លោក​ គីម ជុងអ៊ុន និង​លោក ដូណាល់​ ត្រាំ​ កាល​ពី​ខែ​មិថុនា​ នៅ​តំបន់​គ្មាន​យោធា​(DMZ) នៅ​ព្រំដែន​កូរ៉េ​ខាង​ជើង​-ខាងត្បូង​។

លោក​ ត្រាំ​ មិន​បាន​បង្ហាញ​ភាព​ព្រួយ​បារម្ភ​ណា​មួយ​ ចំពោះ​ការ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​លើក​នេះ​ ដោយ​កាល​ពី​ខែ​កញ្ញា​ លោក​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​មិន​មាន​កិច្ច​ព្រមព្រៀង​ស្តី​ពី​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ទេ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​តែ​សាក​ល្បង​អាវុធ​បែប​នេះ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;