អ្នកចាំទីអ៊ីរ៉ង់ ដែលចាប់​បាល់​ប៉េណាល់ទី​របស់ Ronaldo និងកែវ សុខផេង មានប្រវត្តិតស៊ូមិនធម្មតា!

  • 2019-10-11 10:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ Alireza Beiranvand បានបង្កភាព​ភ្ញាក់ផ្អើល ក្រោយជួយសង្រ្គោះបាល់​ប៉េណាល់ទី​ ដែលស៊ុត​ដោយ Cristiano Ronaldo កាលពី FIFA World Cup 2018 ជួយឲ្យអ៊ីរ៉ង់ ស្មើ​ព័រទុយហ្គាល់។ អ្នកចាំទី​វ័យ ២៧ឆ្នាំ​រូបនេះ បានធ្វើ​ឲ្យអ្នកគាំទ្រ​កម្ពុជា​ស្គាល់ច្បាស់​ម្ដងទៀត ពេលជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់​ កែវ សុខផេង ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 តំបន់អាស៊ី កាលពីថ្ងៃទី១០ ខែតុលា។

Alireza Beiranvand ជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Ronaldo (រូបភាព៖ AFP)

តើអ្នកចាំទីរូបនេះ មានប្រវត្តិបែបណា?

Alireza Beiranvand បាន​កើត​ក្នុង​គ្រួសារ​ជាអ្នក​គង្វាល​សត្វ​ពនេចរ នៅ​ខេត្ត Lorestan ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ង់។ កាលពី​កុមារភាព Alireza បាន​ធ្វើ​ការងារ​ដ៏លំបាក​ជាច្រើន ដើម្បី​សម្រាល​បន្ទុក​គ្រួសារ ដូចជា​ធ្វើ​នៅ​រោងចក្រ​សម្លៀកបំពាក់ ធ្វើ​នៅ​កន្លែង​លាង​រថយន្ត នៅ​ហាង​ភីហ្សា និងសូម្បីតែ​ជា​អ្នក​បោស​សម្អាត​តាម​ដងផ្លូវ ក៏​កុមារ​រូបនេះ ធ្លាប់​ធ្វើ​ដែរ។

Alireza ចាប់ផ្ដើម​ស្រលាញ់​បាល់ទាត់​ តាំងពីអាយុ ១២ឆ្នាំ ដោយ​លេង​នៅ​ក្រុម​តូច​មួយ​ក្នុង​តំបន់ ប៉ុន្តែ​ក្រោយ​មក​ ក៏​ត្រូវ​បាន​ឪពុក​ហាមឃាត់ ឈប់​ឲ្យ​លេង​បាល់​។ ដោយសារ​តែ​ចិត្ត​ស្រលាញ់​ពេក យុវជន​រូបនេះ បាន​សម្រេច​ចិត្ត​រត់ចេញ​ពីផ្ទះ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តេអេរ៉ង់ ដើម្បី​ស្វែង​រក​ឱកាស​ក្លាយជា​កីឡាករ​ក្នុង​ក្លឹ​បបាល់ទាត់​ធំ​មួយនៅ​ឯរដ្ឋធានី​របស់​អ៊ីរ៉ង់។

ពេល​ទៅ​ដល់រដ្ឋធានី Alireza បាន​គេង​តាម​ចិញ្ចើម​ផ្លូវ ក្បែរ​ក្លោងទ្វារចូល​ក្លឹប​បាល់ទាត់ ដែលខ្លួន​កំពុង​ធ្វើតេស្តសមត្ថភាព ដែលធ្វើឲ្យគេគ្រប់គ្នា គិតថាគាត់ជាអ្នកសុំទាន។ ក្រោយ​មក ក្រោយ​ជាប់​តេស្ត​សម្ថភាព​ ទើប​រូបគេ​ទទួលបាន​ប្រាក់​ខែ​បន្តិចបន្តួច អាច​រក​កន្លែង​ស្នាក់នៅ​បាន។

Alireza ពេលមិនទាន់ក្លាយជាកីឡាករល្បី

ទោះ​ជួប​ឧបសគ្គជាច្រើន តែ Alireza បាន​ពុះពារ​ហែលឆ្លង រហូតជាប់​ក្នុង​​ក្រុម​ U-23 នៃក្លឹប Naft Tehran និងបន្ទាប់មក ក្លាយជាអ្នកចាំទី​ក្រុម​ឈុតធំ នៃក្លឹបដដែលនេះ។ នា​ឆ្នាំ២០១៥ គាត់បានក្លាយជាអ្នកចាំទីដៃទី១ របស់ជម្រើសជាតិ​អ៊ីរ៉ង់។ ៣ឆ្នាំបន្ទាប់ទៀត គាត់បានបង្កើតប្រវត្តិសាស្រ្ដ ក្លាយជាអ្នកចាំទី ដែលអាច​ជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Ronaldo នៅ​ World Cup។

បច្ចុប្បន្ន Alireza លេង​នៅ​ក្លឹប​ Persepolis ក្រោយ​ផ្លាស់ចេញពី Naft Tehran កាលពីឆ្នាំ២០១៦។ នៅ​លីគ​កំពូល​អ៊ីរ៉ង់ កីឡាករ​រូបនេះ បានឈ្នះពាន​អ្នកចាំទី​ល្អបំផុត ៤រដូវកាល និងឈ្នះពាន​កីឡាករ​អ៊ីរ៉ង់ល្អបំផុត នាឆ្នាំ២០១៩ នេះផងដែរ។

វីដេអូ Alireza Beiranvand ជួយសង្រ្គោះបាល់ប៉េណាល់ទីរបស់ Ronaldo៖

វីដេអូ Alireza Beiranvand ជួយសង្រ្គោះបាល់ប៉េណាល់ទី កែវ សុខផេង៖

អត្ថបទ៖ ឈិន មិថុនា

;