យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី បង្កើត​ប្រវត្តិសាស្រ្តថ្មី​មួយ​មិនធ្លាប់​មាន (មានវីដេអូ)

  • 2019-10-24 03:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 របស់​រុស្ស៊ី​ចំនួន​២គ្រឿង បាន​ចុះ​ចត​នៅ​មូលដ្ឋាន​ទ័ព​អាកាស Waterkloof ក្នុង​ក្រុង Pretoria ប្រទេស​អាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩។ នេះ​ជាការចុះ​ចត​លើកដំបូងបំផុតក្នុងប្រវត្តិរបស់​យន្តហោះទម្លាក់គ្រាប់បែកនេះ នៅ​លើ​ទឹកដីអាហ្វ្រិក។

មិនតែប៉ុណ្ណោះ ការ​ចុះចត​យន្តហោះនេះ ធ្វើឡើង​ខណៈដែល​ប្រធានាធិបតីរុស្ស៊ី បាន​បើក​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំអាហ្វ្រិក​ជាលើកដំបូង ក្នុងក្រុង Sochi ផងដែរ។ កិច្ចប្រជុំ​នេះ ត្រូវបាន​គេមើលឃើញ​ថា ជា​ការពង្រីកឥទ្ធិពល​របស់រុស្ស៊ី​ចូលក្នុងទ្វីបអាហ្វ្រិក។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ឱ្យដឹងថា យន្តហោះ​ Tu-160 បាន​ហោះចេញពីទីតាំង​មិនស្គាល់​មួយក្នុងប្រទេស ទៅចុះចតអាហ្វ្រិក ដោយ​ចំណាយពេល​ ១៣ម៉ោង ក្នុងចម្ងាយ ១១ ០០០គីឡូម៉ែត្រ (ចាក់សាំងលើអាកាស)។ រុស្ស៊ី​នឹង​ប្រើយន្តហោះ​នេះ ចូលរួមសមយុទ្ធ​យោធាជាមួយ​អាហ្វ្រិកខាងត្បូង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;