នាយក​រដ្ឋមន្រ្តី ដាក់​ថែម​គោលការណ៍​គន្លឹះ​ទី៥ នៃការ​គ្រប់គ្រង​បំណុល

  • 2019-10-25 07:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តី​ប្រកាស​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុង​កិច្ច​ប្រជុំ​ពេញអង្គ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៩ ឱ្យដឹងថា «យុទ្ធសាស្រ្ត​ស្តី​ពីការ​គ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣» បាន​ដាក់ចេញ​នូវ​វិធានការ​ជាយុទ្ធសាស្រ្ត​ចំនួន១០ ហើយ​នៅតែបន្ត​អនុវត្ត​គោលការណ៍​គន្លឹះ​នៃការ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់​សម្តេចទាំង៤ រួមមាន៖

១. ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប​ដែលស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាចទ្រាំទ្របាន

២. ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន ឬលក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់

៣. ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម

៤. ប្រើប្រាស់​ឥណទាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់​បំផុត។

ទន្ទឹមនេះ ក្នុងបរិការណ៍​ថ្មី​របស់​កម្ពុជា សម្តេច ហ៊ុន សែន សូម​ដាក់ថែម​គោលការណ៍​គន្លឹះ​ទី៥​មួយទៀត ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព ទាំងការ​គ្រប់គ្រង​បំណុលសាធារណៈ និង​ការគ្រប់គ្រង​ការវិនិយោគ​សាធារណៈ គឺ៖

«ប្រើប្រាស់​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តង់ដា និង​គុណភាព​ខ្ពស់ ស្របតាម​គោលការណ៍​នៃការ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ ព្រមទាំងឆ្លើយតប​ទៅនឹង​តម្រូវការ​នៃការអភិវឌ្ឍ​ជាតិ​នៅក្នុងដំណាក់កាលថ្មី ពិសេស​ ធានា​បាននូវ​ចីរភាព​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​ភាពធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;