មុនប៉ះគ្នា! គ្រូ U19 ម៉ាឡេស៊ី និយាយរឿងមួយពាក់ព័ន្ធនឹងកម្ពុជា ពេលហ្វឹកហាត់នៅអារ៉ាប់រួម
- 2019-10-30 02:55:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនប៉ះគ្នា! គ្រូ U19 ម៉ាឡេស៊ី និយាយរឿងមួយពាក់ព័ន្ធនឹងកម្ពុជា ពេលហ្វឹកហាត់នៅអារ៉ាប់រួម
ចន្លោះមិនឃើញ
ក្រុមយុវជន U19 ម៉ាឡេស៊ី បានទៅបោះជំរំហ្វឹកហាត់នៅប្រទេសអារ៉ាប់រួម ដើម្បីត្រៀមចូលរួមប្រកួតក្នុងវគ្គជម្រុះ AFC U19 Championship 2020។ ការហ្វឹកហាត់នៅប្រទេសនេះ ធ្វើឱ្យគ្រូបង្វឹក U19 ម៉ាឡេស៊ី លោក Brad Maloney មានជំនឿចិត្តកាន់តែខ្ពស់នាការប្រកួតខាងមុខ។
សូមជម្រាបថា ម៉ាឡេស៊ី ស្ថិតក្នុងពូល G ដែលមានម្ចាស់ផ្ទះកម្ពុជា ថៃ ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង។ ក្នុងនោះ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃបើកឆាក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។
លោក Brad Maloney ថ្លែងថា៖ «វាជាបរិយាកាសដ៏ល្អសម្រាប់យើង ក្នុងការធ្វើការពេញម៉ោងជាមួយទីកន្លែងដ៏ល្អ។ ស្ថានភាពអាកាសធាតុក្តៅបែបនេះ គឺស្រដៀងនឹងអាកាសធាតុនៅកម្ពុជា ដូចដែលយើងរំពឹងទុក។ ដូច្នេះ វាជាពេលសម្រាប់យើងក្នុងការលេងជាក្រុម យល់ពីគ្នា និងព្យាយាមអនុវត្តនូវរបៀបលេងដែលយើងចង់បាន»។
លោកបន្តថា «យើងបានជួបប្រកួតជាមួយកីឡាករផ្សេងៗ ក្នុងតួនាទីខុសៗគ្នា ហើយនេះគឺជាការស្វែងយល់របស់យើង។ ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងកម្រិតនៃគូប្រកួតដែលយើងបានជួប ដោយពួកគេបានផ្តល់ឱ្យយើងនូវការសាកល្បងដ៏ល្អ»៕