មិន​ដល់​១០​ថ្ងៃផង​រដ្ឋមន្ត្រី​ពីរ​រូប​របស់ជប៉ុន​សុំ​លាលែង​ពី​តំណែង​ ក្រោយ​រងការ​រិះគន់​

  • 2019-10-31 04:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​១០​ថ្ងៃ​ផង​រដ្ឋមន្ត្រីជប៉ុន​ចំនួន​ពីរ​រូប​របស់​រដ្ឋបាល​លោក​ Shinzo Abe បាន​សុំ​លាលែង​ពី​តំណែង​ដោយ​សារ​រងការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ផ្ដល់អំណោយ​ដល់​អ្នក​គាំទ្រ​ដែល​ថា​ខុស​នឹង​ច្បាប់​បោះ​ឆ្នោត​។​

(លោកIsshu Sugawara)

កាលពី​ថ្ងៃទី​២៥​ ខែ​តុលា កន្លង​ទៅនេះ​ ​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជកម្ម​ជប៉ុន​លោក​ Isshu Sugawara បាន​លាលែង​ចេញពី​តំណែងក្រោង​រង​ការ​ចោទប្រ​កាន់ថា​​បាន​បំពាន​ទៅ​នឹង​ច្បាប់​ស្ដីពី​​ការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​ផ្ដល់​នូវផ្លែឈើ​ និង​ក្ដាម​ទៅអ្នក​គាំទ្រ និង​បាន​ចូល​លុយ​ទៅ​កាន់​បុណ្យ​សព​ក្រុម​គ្រួសារ​អ្នក​គាំទ្ររបស់​ខ្លួន​។ គួរ​បញ្ជាក់ថា​លោក​រដ្ឋមន្ត្រី​រូបនេះ​ទើប​ឡើង​កាន់​តំណែង​បាន​ប្រហែល​មួយ​ខែ​ប៉ុណ្ណោះ។

( លោកKatsuyuki Kawai)

ករណី​មួយ​ទៀត​គឺរដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌ជប៉ុន​គឺ លោកKatsuyuki Kawai បាន​សុំ​លាលែង​ពី​តំណែង​កាលពី​ថ្ងៃម្សិល​មិញ។ លោក​ត្រូវ​បាន​មហាជន​ចោទ​ប្រ​កាន់​ថា​បាន​​បំពាន​ទៅនឹង​ច្បាប់​ស្ដីពី​កា​រឃោសនា​បោះ​ឆ្នោត​ដូច​គ្នា​ទៅនឹង​លោក​រដ្ឋ​មន្ត្រីក្រ​សួង​ពាណិជ្ជកម្ម​ដែរ។ ក្រៅពីនេះ​ក៏មាន​ការ​ចោទប្រ​កាន់​លើ​ប្រ​ពន្ធ​របស់​លោកគឺ លោកស្រី Anri ជា​តំណាង​រាស្រ្ត​ផង​ ដោយ​​​ថា​បាន​ផ្ដល់​ប្រាក់​​ឧបត្ថម្ភ​ដល់​បុគ្គលិក​លើស​ពី​ច្បាប់​បាន​កំណត់​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។

លោក​បាន​លើកឡើងថា​៖ «ខ្ញុំ និង​ភរិយា​មិនបានធ្វើ​អ្វី​ខុសនោះទេ ប៉ុន្តែ​ការ​ចុះ​ចេញ​ពី​តំណែង​គឹ​សមស្របបំផុត​សម្រាប់​កាលៈទេសៈនេះ...ខ្ញុំ​ជឿថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

គួរ​បញ្ជាក់​ថា​លោក​រដ្ឋមន្ត្រី​រូបនេះ​ទើប​ត្រូវតែ​ងតាំង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​កាលពីខែ​មុន​ប៉ុណ្ណោះ​៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ទូច សុខា

;