កីឡាករឡើងជើង ​Leicester បណ្តើរបាល់មុខទីកាត់ខ្សែការពារ ២ នាក់ទើបសម្រេចចិត្តទាត់(មានវីដេអូ)

  • 2020-01-02 01:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួបពានលីគ ក្រុមសារិកាព្រៃ Newcastle United លេងចាញ់ក្រុម Leicester City ដោយលទ្ធផល ០-៣ ។ ៣ ពិន្ទុដ៏សំខាន់នេះជួយឲ្យកញ្ជោងខៀវកាន់កំណត់ត្រាល្អមួយគឺ រដូវកាលនេះលេង ១៣ ប្រកួតឈ្នះ ១០ ដង ស្មើ ១ ដងនិងចាញ់ ២ ដងគត់(ចាញ់ Liverpool ទាំងពីរជើង) បច្ចុប្បន្ននៅឈរលេខ ២ ដដែលមាន ៤៥ ពិន្ទុ ខណៈ Liverpool មាន ៥៥ ពិន្ទុ។

Perez អបអរក្រោយស៊ុតចូលអតីតក្រុមខ្លួន
យ៉ាងណាមិញក្រឡេកមកទស្សនាវីដេអូគ្រាប់បាល់ទី ២ យប់មិញ ខ្សែការពារម្នាក់របស់សារិកាព្រៃបង្កកំហុសដែលបោះបាល់ស្ទើឲ្យមិត្តរួមក្រុម ទៅត្រូវនឹងជើងកីឡាករវ័យក្មេងលេង ១៧ Ayoze Perez ឆក់បានហើយបណ្តើរបាល់មុខទីកាត់ខ្សែការពារ ២ នាក់ទើបសម្រេចចិត្តទាត់បញ្ចូលទីអតីតក្រុមរបស់ខ្លួន។ ទង្វើនេះធ្វើឲ្យអ្នកគាំទ្រម្ចាស់ផ្ទះ ខឹងសម្បារជាខ្លាំងមានរហូតដល់ក្រោកដើរចេញទៀតផង។

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

ខណៈដែលគ្រាប់ទី ៣ យប់មិញធ្វើបានដោយ James ជាប់កំណត់ត្រាល្អមួយដែរគឺអាចស៊ុតចូលក្រៅប្រអប់ ៤ ដងច្រើនជាងគេរដូវកាលនេះ និង ៤ ដងដែររដូវកាលមុន៕

James ជាប់ជា Man of the match ក្នុងជំនួបយប់មិញ /រូបថត៖ LCFC
រូបថត៖ LCFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;