កម្ពុជា ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០

  • 2020-01-13 07:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជាកំពុងត្រៀមខ្លួនក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF2021) លើកទី៤០ នៅ​រាជធានី​ភ្នំពេញ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ»។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

រូបតំណាង
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ASEAN Tourism Forum-ATF 2021) លើកទី៤០ នៅ​រាជធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១៧ -២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ (ASEAN-A Community of Peace and Shared Future)»។

ក្រសួងទេសចរណ៍បានបន្តថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ច​ប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍អាស៊ាន (ASEAN NTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រម​ទាំង​កិច្ច​ប្រជុំ​ផ្នែក​ឯក​ជន (ASEANTA Meetings) សិក្ខាសាលានានានិងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX )។

បើតាមសេចក្ដីជូនដំណឹងខាងលើ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ជា​វេទិកាធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុងអាស៊ាន ដែល​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ និង​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;