ស្ថានទូតចិន អះអាងថា នេះជាលើកដំបូងហើយដែលប្រទេសចិន បាននាំចេញឧស្ម័នធម្មជាតិមកកាន់ប្រទេសកម្ពុជាដោយជោគជ័យ ធ្វើឡើងដោយតាមរយៈកិច្ចសហការគ្នារវាង ក្រុមហ៊ុនCNOOC Gas Power Group Co., Ltd ក្នុងប្រទេសចិន និងក្រុមហ៊ុនCambodian Natural Gas Co., Ltdក្នុងប្រទេសកម្ពុជា។
រូបថត៖ ហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា
ពាណិជ្ជកម្ម
ប្រភពដដែលបន្តថា៖ «**ស្ថិតនៅក្រោមការដឹកនាំនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោលនយោបាយ“ខ្សែក្រវាត់ និងផ្លូវ”ត្រូវបានកសាងកាន់តែស៊ីជម្រៅ និងជោគជ័យដោយចិន និងកម្ពុជា។ ក្រុមហ៊ុន CNOOC Gas Power Group Co., Ltd បានចាប់យកឱកាសថ្មីនៃ“ការចេញទៅក្រៅប្រទេស” ក៏បានសម្រេចនូវគម្រោងយុទ្ធសាស្ត្រក្នុងអាស៊ីអាគ្នេយ៍ ឯក្រុមហ៊ុន Cambodian Natural Gas Co., Ltd បានសម្រេចនូវកិច្ចការដែលបានត្រៀមក្នុងដំណាក់កាលនៃការរក្សាទុក ការដឹកជញ្ជូន និងការលក់ជាដើម ដោយផ្អែកលើសមត្ថភាពជំនាញនៃក្រុមហ៊ុន CNOOC Gas Power Group Co., Ltd។ ហើយភាគីទាំងពីរក៏បានចាប់ដៃគ្នាសម្រេចបាននូវការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ(LNG)លើកដំបូងក្នុងប្រទេសកម្ពុជា បានចូលរួមបំពេញចន្លោះទីផ្សារថាមពលក្នុងកម្ពុជា នឹងជួយបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃការប្រើប្រាស់ថាមពលដែលប្រកបដោយការការពារបរិស្ថានក្នុងកម្ពុជា**»៕