ឡាន​អគ្គិសនី​នេះ​សាក​​ភ្លើង​ម្ដង អាច​ជិះ​ពី​ភ្នំពេញ​ទៅ​កំពង់សោម​ជាង​៤​ដង​ឯណោះ

  • 2020-01-17 01:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​និយាយ​ពី​រថយន្ត​អគ្គិសនី មនុស្ស​មួយ​ចំនួន​ធំ​ច្បាស់​ជា​គិត​អំពី​រយៈ​ចម្ងាយ​ដែល​បើកបរ​បាន​​របស់​​ពួក​វា​ហើយ ក្រោម​ហេតុ​ផល​​បារម្ភ​អំពី​ការ​​អស់​ថាមពល​អំឡុង​ពេល​​កំពុង​បើកបរ​តាម​ផ្លូវ ឬ​ពិបាក​រក​កន្លែង​សាក​​បញ្ចូល​អគ្គិសនី​ជា​ដើម។ យ៉ាង​ណា​មិញ ប​ញ្ហា​ទាំង​នេះ​មិន​មែន​ជា​រឿង​ពិបាក​ដោះស្រាយ​ទៀត​ឡើយ ព្រោះ​តែ​បច្ចេកវិទ្យា​ផលិត​រថយន្ត​អគ្គិសនី​កាន់​តែ​មាន​ភាព​រីក​​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង។ តួ​យ៉ាង​ដូចជា​​រថយន្ត Tesla Roadster រាល់​ពេល​សាក​ថាមពល​​ម្ដង អាច​រត់​បាន​ចម្ងាយ​​​ជិត ១​ពាន់​គីឡូ​ម៉ែត្រ​​ឯណោះ។ បើ​ប្រៀបធៀប​នឹង​​​ចម្ងាយ​​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ (ប្រមាណ ២២៨​គីឡូម៉ែត្រ) វា​អាច​ធ្វើ​ដំណើរ​បាន​ដល់​​​ទៅ​ជាង ៤​ដងដោយ​​គ្មាន​បញ្ហា។

Tesla Roadster

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៩៩៧​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៩៦៥​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ១៨​ម៉ឺន​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ៣២​ម៉ោង សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៤៤​នាទី​

ក្រៅ​ពី​រថយន្ត Tesla Roadster ក៏​នៅ​មាន​បណ្ដា​រថយន្ត​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​មាន​សមត្ថភាព​អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ ដូចជា៖

Tesla Model S Long Range

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៦០៣​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៥២៣​​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៧៨ ០៥០​​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១៥​​ម៉ោង សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៣៨​នាទី​

Volkswagen ID.3 Long range

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៥៤៧​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៤៧៤​​​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៣៧ ០០០​​​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១២​​​ម៉ោង និង​១៥​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៣៤​​នាទី​

Tesla Model 3 Long Range

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៥៤៧​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៤៧៤​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៤៦ ៣៤០​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១១​ម៉ោង និង​៤៥​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ២២​នាទី​

Polestar 2

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៤៩៨​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៤៥០​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៤៩ ០០០​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១២​ម៉ោង សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ២៨​នាទី​

Skoda Vision IV

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៦០៣​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៤៤២​​​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៣​ម៉ឺន​​​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១៣​​​ម៉ោង និង​១៥​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៣៣​នាទី​

Jaguar I-Pace

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៤៦៩​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៤០៧​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៦០ ៩៩៥​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១៣​ម៉ោង និង​៣០​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៤៤​​នាទី​

Kia e-Niro 64kWh

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៤៥៣​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៣៧៨​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៣២ ៩៩៥​​​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១០​ម៉ោង និង​៣០​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៤៤​នាទី​

Mercedes-Benz EQC

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៤៥០​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៣៦២​​​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៦២ ១៤០​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១២​​​ម៉ោង និង​៤៥​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៣៥​​នាទី​

Hyundai Kona Electric 64kWh

  • ចម្ងាយ​​រត់​បាន​​ ដែល​ក្រុមហ៊ុន​ប្រកាស៖ ៤៤៩​​គីឡូ​ម៉ែត្រ

  • ចម្ងាយ​​ជិះ​ជាក់ស្ដែង​អាច​ប្រហែល៖ ៣៩៤​​​គីឡូម៉ែត្រ

  • តម្លៃ (នៅ​បរទេស)៖ ៣២ ៨៤៥​​​ដុល្លារ

  • រយៈពេល​សាក​បំពេញ​អគ្គិសនី៖ ១០​ម៉ោង និង​៣០​នាទី សម្រាប់​ការ​សាក​នៅ​ផ្ទះ​ធម្មតា/ ការ​ប្រើ​បច្ចេកវិទ្យា​សាក​​រហ័ស៖ ៤៤​នាទី​

ប្រភព៖ EDF Energy ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;