គ្រូវៀតណាម និយាយយ៉ាងម៉េច ក្រោយ​ធ្លាក់ចេញពី AFC U23?

  • 2020-01-17 01:33:05
  • ចំនួនមតិ 5 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ក្រុម​វៀតណាម បាន​ធ្លាក់ចេញពីពាន AFC U23 Championship 2020 ហើយ ក្រោយទាត់ចាញ់ កូរ៉េខាងជើង ១-២ នៅជុំចុងក្រោយពូល D យប់មិញ។ ក្នុងពូលនេះ អារ៉ាប់រួម និងហ្សកដានី បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយមាន៥ពិន្ទុដូចគ្នា, ​កូរ៉េខាងជើងលេខ៣ មាន ៣ពិន្ទុ និងវៀតណាម លេខ៤ មាន ២ពិន្ទុ។

គ្រូវៀតណាម លោក Park Hang-seo បាន​យល់ព្រមទទួលកំហុសចំពោះការបរាជ័យនេះ ហើយថាកីឡករលោក ត្រូវការហ្វឹកហាត់បន្ថែមទៀតដើម្បីការរីកចម្រើន។

លោក​និយាយដូច្នេះថា៖ «យើងមាន ៣ប្រកួត ស្មើ២ ចាញ់១។ ២ឆ្នាំមុន យើងគឺជាជើងឯករង ដូច្នេះ វាច្បាស់ណាស់ថា លទ្ធផលឆ្នាំនេះ គឺខកចិត្ត។ កីឡាកររបស់ខ្ញុំ​ព្យាយាមអស់ពីលទ្ធភាព​ទៅហើយ ប៉ុន្តែពួកគេត្រូវការបន្ថែមដើម្បីរីកចម្រើន»។

គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ​បន្ថែមថា ដោយសារវៀតណាមអស់ភារកិច្ចនៅព្រឹត្តិការណ៍ AFC U23 នេះហើយ ក្រុមលោកនឹងផ្តោតទៅលើវគ្គជម្រុះ World Cup 2022 វិញម្តង៕

សូមទស្សនាវីដេអូហាយឡាយ៖

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

;