ក្រសួងអប់រំ ប្រាប់​គ្រូ​ឱ្យដាស់​តឿន អប់រំ​ចរិយា​មាយាទ​សិស្ស

  • 2020-01-21 01:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា បានណែនាំដល់​គ្រូបន្ទុកថ្នាក់ និង​គ្រូប្រចាំ​មុខវិជ្ជា ត្រូវ​បន្ត​ដាស់តឿន ក្រើនរំលឹក និង​បញ្ជ្រាប​ការ​អប់រំ​ចរិយាសម្បទា​បន្ថែម​លើ​ពុទ្ធិសម្បទា និង​បំណិន​សម្បទានៅគ្រប់ម៉ោង​សិក្សា​ទាំងអស់​ដល់​សិស្សានុសិស្ស​ឱ្យអស់​ពីលទ្ធភាព។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២០។

ការ​ណែនាំនេះ បន្ទាប់ពីក្រសួង​បាន​សង្កេតឃើញ​អំពី​បាតុភាព​អសកម្ម និង​អសីលធម៌​មួយ​ចំនួន​បាន​កើតឡើង​ទាំងនៅក្នុង និង​ក្រៅបរិវេណ​នៃគ្រឹះស្ថានសិក្សា ដែល​បាន​បង្ក​ឱ្យមានគ្រោះថ្នាក់​ផ្សេងៗ ក្នុងករណីខ្លះរហូតដល់​បាត់បង់​អាយុជីវិតរបស់​យុវជន​ក្នុងវ័យសិក្សាទៀតផង។

សូមអាន​បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មាន​ខាងក្រោម៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;