ពេញមួយឆ្នាំ ២០១៩ តើរដ្ឋប្រមូល​ពន្ធ-អាករ​បានប៉ុន្មាន?

  • 2020-01-22 04:21:54
  • ចំនួនមតិ 4 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

រយៈពេល ១២ខែ នៃឆ្នាំ​២០១៩ ចំណូលពន្ធ-អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន (តាមអនឡាញ) មាន​ចំនួន ១១ ២២៧,៣២ប៊ីលានរៀល (ប្រមាណជាង ២,៨ ពាន់លានដុល្លារ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​អគ្គនាយកដ្ឋានពន្ធដារ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២០។

បើធៀបនឹង​ផែនការ​ប្រចាំឆ្នាំ២០១៩ លទ្ធផលនេះ គឺទទួលបាន​លើសផែនការ​ប្រមាណ ២៣,២០% ត្រូវជាប្រមាណ ២១២៣,៦៩ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៣០,៩២លានដុល្លារ។ ហើយបើធៀបនឹង​រយៈពេលដូចគ្នានៃឆ្នាំ​២០១៨ ចំណូលពន្ធ-អាករ ឆ្នាំ២០១៩ កើនឡើង​ចំនួន ២៤៨៥, ៩២ប៊ីលានរៀល (ជាង ៦២១លានដុល្លារ) ស្មើនឹង ២៨,២៨ភាគរយ។

ប្រភព​ដដែល​ក៏បាន​ឱ្យដឹងដែរថា ក្នុងឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដាក់ឱ្យ​អនុវត្ត​នូវប្រព័ន្ធ​អនឡាញ​សម្រាប់​ការស្នើសុំ​ការបង្វិលសង និង​ការប្រើប្រាស់​ឥណទាន​អាករ លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្កើន​ប្រសិទ្ធភាព​នៃការ​គ្រប់គ្រង​ប្រមូលអាករ​លើ​តម្លៃបន្ថែម និង​ទប់ស្កាត់​ការគេចវះកេងបន្លំ​ប្រាក់ពន្ធ៕

អត្ថបទ៖ សំភី

;