កម្ពុជា-អាមេរិក បើ​កកិច្ច​ប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា

  • 2020-01-22 06:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេធាវីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មន្រ្តី​ជំនួយ​ការ​ផ្នែកច្បាប់ FBI មន្រ្តីជំនាញផ្នែកច្បាប់របស់ក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើន បាន​ចូលរួម​ប្រជុំ​ពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន កាលពីថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កិច្ច​ប្រជុំ​នេះ គឺធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងធានាសុច្ចរិតភាពនៃការប្រើប្រាស់ ការ​គ្រប់​គ្រង​ប្រព័ន្ធ​កុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រម​ទាំង​ការ​ការ​ពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និង​បង្រ្កាប​ការ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬ​ក្រៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយដែលអំពើនោះធ្វើឱ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់​ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;