សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅសហរដ្ឋអាមេរិកនៅខែមីនាខាងមុខនេះ

  • 2020-01-26 02:40:15
  • ចំនួនមតិ 17 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំទី១ ក្នុងប្រទេសអាស៊ាន ដែលឆ្លើយតបជាវិជ្ជមានទៅលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកអាមេរិក ដែលអញ្ជើញថ្នាក់ដឹកនាំអាស៊ានទាំងអស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការដែលប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ គឺបង្ហាញអំពីការពង្រឹងទំនាក់ទំនង និងភាពជាដៃគូរវាងអាស៊ាន និងអាមេរិក។ ហើយកាលណាដៃគូរអាស៊ាន-អាមេរិក រឹងមាំ ក៏បង្ហាញពីភាពជាដៃគូររវាងអាមេរិកជាមួយបណ្តាប្រទេសអាស៊ាននិមួយៗ។

ទាក់ទងសំនួរដែលសួរថា តើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកពឹងផ្អែកលើប្រទេសអាស៊ានដែរឬទេ? ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា សហរដ្ឋអាមេរិកមានប្រជាជនប្រមាណជាង ៣០០លាននាក់ ហើយអាស៊ានមានប្រជាជនជាង ៦០០លាននាក់ ដូច្នេះអាមេរិកក៏ជាទីផ្សារដ៏ល្អសម្រាប់អាស៊ាន អាស៊ានក៏ជាទីផ្សារល្អសម្រាប់អាមេរិក។ ដូច្នេះហើយសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន គឺការពឹងពាក់គ្នាជារឿងសំខាន់។ ដោយលោកបានលើកឡើងថា ការផលិតគ្រាន់តែប្រើក្នុងស្រុកល្មមទេ ប៉ុន្តែសំខាន់ ដើម្បីសេដ្ឋកិច្ចកំណើនជឿនលឿន គឺការនាំចេញ។ ហេតុនេះអាមេរិកនាំចេញមកអាស៊ាន ក៏កំណើនរបស់អាមេរិក អាស៊ានផលិតបាននាំចេញទៅអាមេរិក ក៏ជាកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ដូច្នេះការពឹងពាក់គ្នាមិនអាចអ្នកណារស់នៅតែឯងបានទេ។

លោកកុយ គួង បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមានការកើនឡើង ដោយនៅឆ្នាំ២០១៨ មានប្រមាណជាង ៤ពាន់លានដុល្លារ។ ហើយរហូតមកដល់ឆ្នាំ២០១៩ កាន់តែមានការកើនឡើងជាលំដាប់ គឺមានប្រមាណជាង ៥ពាន់លានដុល្លារ។ ចំពោះការវិនិយោគរបស់អាមេរិកមកកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានចំនួនជាង ១៣០០លានដុល្លារ។

វិនិយោគរបស់អាមេរិកផ្តោតទៅលើវិស័យទេសចរណ៍ សេវាកម្មសំណង់ កសិកម្ម វាយនភ័ណ្ឌ ថាមពល និងសណ្ឋាគារ។ បើពិនិត្យទៅលើវិស័យទេសចរណ៍វិញ គឺទេសចរណ៍អាមេរិកប្រមាណជាង ២៥ម៉ឺននាក់ មកកម្ពុជាជារៀងរាល់ឆ្នាំ។

លោកបានបញ្ជាក់ទៀតថា ចំពោះជំនួយដែលអាមេរិកជួយមកកម្ពុជាកន្លងមក គឺគិតពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ មានជាង ១ពាន់លានដុល្លារ ដោយផ្តោតទៅលើវិស័យសុខាភិបាល អប់រំ អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ៕

អត្ថបទ៖ សោភា

;