ទិដ្ឋភាពណែនណាន់តាន់តាប់ នៃពិធីហែអ្នកតាចិន នៅអូរឫស្សីព្រឹកនេះ
- 2020-02-08 05:52:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពណែនណាន់តាន់តាប់ នៃពិធីហែអ្នកតាចិន នៅអូរឫស្សីព្រឹកនេះ
ចន្លោះមិនឃើញ
ពិធីហែអ្នកតា បានធ្វើឡើងនៅផ្សារអូរឫស្សី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ដោយមានការចូលរួមពីអ្នកតាតូចធំ ជាច្រើន។ អ្នកជាប់សែស្រឡាយចិនរាប់ពាន់នាក់ ដែលបានជឿលើពិធីនេះ ក៏បានប្រមូលផ្ដុំគ្នាមកមើល និងសុំយ័ន ដែលប្រឡាក់ឈាម យកមកបិតមុខផ្ទះ ដែលមានជំនឿថាយ័ននោះអាចការពារផ្ទះ និងមានសេចក្ដីសុខ។
ពិធីហែអ្នកតានេះ ក៏បានបង្កការកកស្ទះយ៉ាងខ្លាំងផងដែរ ដោយសារតែមនុស្សជាច្រើននាក់ អមដោយរថយន្តជាច្រើនគ្រឿង ដែលដឹកអ្នកហែហមអ្នកតា បានតម្រៀបជាជួរណែនពេញផ្លូវ នៅជាប់ផ្សារអូឫស្សី។
សូមបញ្ជាក់ថា ពិធីហែអ្នកតានៅភ្នំពេញ ច្រើនធ្វើនៅតំបន់ ៣សំខាន់ៗ គឺនៅអូរឫស្សី នៅច្បារអំពៅ និងនៅតំបន់ចាក់អង្រែជាដើម។ ពិធីនេះ ជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រមាណ ១៥ ថ្ងៃ។
សូមទស្សនាទិដ្ឋភាពជាច្រើនសន្លឹក ដែលថតជូនប្រិយមិត្តដោយលោក យ៉ន សូវៀត អ្នកថតរូបវ័យក្មេងរបស់ Sabay និង Kley Kley ដូចខាងក្រោម៖