សម្តេច ហ៊ុន សែន ឆ្លើយដូចម្តេច បើ​អ្នកដំណើរ​លើនាវា​មានផ្ទុក​កូរ៉ូណា?

  • 2020-02-14 01:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ចុះបើមាន​ជំងឺកូរ៉ូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាតឱ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះ នៅលើនាវា ខ្ញុំនឹងឱ្យចូលយ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន»។ នេះជាការថ្លែងបញ្ជាក់របស់​សម្តេច ហ៊ុន សែន ទៅកាន់អ្នកកាសែត ក្នុងអំឡុងពេលសម្តេចទៅទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ Westerdam នៅ​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេចបាន​លើកឡើងថា៖ «**មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺ​នៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា។ នេះគឺជាបញ្ហាដែលត្រូវទទួលខុសត្រូវរបស់​ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើង ​ក្នុងឋានៈជាសមាជិកនៃសហគមន៍អន្តរជាតិ​ដែលមានការទទួលខុសត្រូវ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;