ថៃ យល់ព្រម​ឱ្យ​នាវា​ទេសចរណ៍​ធំៗ ២គ្រឿង​ចូលចត​ហើយ

  • 2020-02-14 04:12:17
  • ចំនួនមតិ 68 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ


នាវា​ទេសចរណ៍​ Seabourn Ovation ២គ្រឿង ដែល​ដឹក​អ្នក​ដំណើរ ៤ពាន់​នាក់ ត្រូវបាន​រដ្ឋាភិបាល​ថៃ​បើកភ្លើង​ខៀវឱ្យ​ចូលចត​នៅ​ភូកេត កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០។ ការ​យល់ព្រម​នេះ បន្ទាប់​ពី​មន្ត្រី​សុខាភិបាល​ថៃ មិនបានរកឃើញមានអ្នកផ្ទុក COVID-19 (អវិជ្ជមាន) លើនាវានោះទេ។

នាវា​នេះ បាន​ធ្វើដំណើរ​មកពីកោះ Langkawi ប្រទេស​ម៉ាឡេស៊ី។ អ្នកដំណើរទាំងអស់ ដែល​ភាគច្រើន​ជាជនជាតិអឺរ៉ុប សុទ្ធតែត្រូវបានស្កេនរកវីរុសកូរ៉ូណាថ្មី មុន​អនុញ្ញាតឱ្យចុះដើរ។

បន្ទាប់ពីចាកចេញពីភូកេត នាវា២គ្រឿងនេះ នឹងបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី។

បើតាម​លោកស្រី Traisulee Traisoranakul អ្នកនាំពាក្យរង​រដ្ឋាភិបាល​ថៃ បាន​ឱ្យដឹងថា ប្រទេស​ថៃ មិនមាន​គោលការណ៍​ហាមឃាត់​នាវាណាមួយ​ពីការចូលចតនោះទេ។ ប៉ុន្តែដោយសារតែឥឡូវនេះ ថៃមានវិធានការ​គ្រប់គ្រងជំងឺ (COVID-19) ហើយ​ការរក្សាសុវត្ថិភាព​ជនជាតិថៃទាំងអស់ គឺ​ជាអាទិភាព»៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

;