វីដេអូ៖ Arsenal លេងយ៉ាងម៉េចអត់បានកាតសោះទៅបានតែ Everton ដល់ ៤ សន្លឹក

  • 2020-02-24 04:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Arsenal បានយកឈ្នះក្រុម Everton ដោយលទ្ធផល ៣-២ ឡើងមកឈរលខ ៩ ក្នុងតារាងមាន ៣៧ ពិន្ទុនៅសប្តាហ៍ទី ២៧ នេះ។ យ៉ាងណាក្នុងការប្រកួតកាលពីយប់មិញនោះ ក្រុមម្ខាងទៀតបានកាតលឿងពិន័យដល់ ៤ សន្លឹក(Schneiderlin, ខ្សែប្រយុទ្ធ Richarlison, Andre Gomes និង Sigurdsson) ខណៈដែលក្រុមកាំភ្លើងធំមិនបានមួយសោះ។

រូបថត៖ skysports
ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ កីឡាករវ័យក្មេង Bukayo Saka ធ្វើបានកំណត់ត្រាល្អគឺ assist បានជោគជ័យ ៨ ដងច្រើនជាងគេនៅ Premier League រដូវកាលនេះ (គិតត្រឹមកីឡាករវ័យចន្លោះ ១៨-២០ ឆ្នាំដូចគ្នា)។

តួលេខនេះស្មើនឹងខ្សែបម្រើជើងចាស់ Cesc Fabregas ដែលលេងឲ្យ Arsenal ចន្លោះឆ្នាំ ២០០៦-២០០៧។ ចំណែកខ្សែប្រយុទ្ធសញ្ជាតិហ្គាប៉ុង Aubameyang រកបាន ២ គ្រាប់ឡើងមកឈរលើគេ(Top Scorer) ដែលនៅសប្តាហ៍ទី ២៧ គឺបាន ១៧ គ្រាប់ហើយស្មើនឹងខ្សែប្រយុទ្ធ Vardy របស់ Leicester City ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Bukayo Saka

ប្រភព៖ arsenal ប្រែ​សម្រួល៖ រក្សា

;