រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យក្រុមហ៊ុនដេញថ្លៃផ្ដល់សេវាប្រមូលសំរាម

  • 2020-02-26 04:26:04
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្ដី​ប្រកាស​ស្វែង​រក​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព បទ​ពិសោធន៍ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​សេវា​ប្រមូល​សំរាម និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ។ ក្នុង​ដំណើរ​ការ​លទ្ធកម្ម​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ជា ២​ដំណាក់​កាល​ផ្សេង​គ្នា ក្នុង​នោះ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ការ​ជ្រើស​រើស ក្នុង​ដំណាក់​កាល​ទី១ នឹង​មាន​សិទ្ធ​ចូល​រួម​ដេញ​ថ្លៃ​បន្ត ក្នុង​ដំណាក់​កាល​ទី២ (ដំណាក់កាល​លទ្ធកម្ម)។

ក្នុង​នោះ​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បាន​ចេក​ចេញ​ជា ៣​តំបន់​ ដើម្បី​ឲ្យ​ក្រុម​ធ្វើ​ការ​ជ្រើស​រើស​ក្នុង​ការ​ផ្ដល់​សេវា​​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម ឬ​សំណល់​រឹង​ទៅ​តាម​តំបន់​និមួយៗ។ លិខិត​អញ្ជើញ​ការ​ដាក់​ពាក្យ​ដេញ​ថ្លៃ​ត្រូវ​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ដល់​ក្រុម​ហ៊ុន​ក្នុង​ស្រុក ក្រុម​ហ៊ុន​អន្តរជាតិ និង​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​ទាំង​អស់។

ព័ត៌មាន​លម្អិត​ពី​សេចក្ដី​ប្រកាស​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

;