៥ឆ្នាំចុងក្រោយមានក្រសួង៣ដែលចំណាយលុយច្រើនជាងគេ

  • 2020-03-05 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ៥ឆ្នាំចុងក្រោយនេះមានក្រសួង៣ ដែលបានចំណាយថវិការដ្ឋច្រើនជាងគេក្នុងកំណែទម្រង់ និងកិច្ចការសំខាន់ក្នុងកិច្ចការបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការគ្រប់គ្រងចំណាយសាធារណៈក្រសួងទាំង៣នោះរួមមាន ក្រសួង អប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រូបថត៖ ផេកFBក្រសួងទាំង៣
ក្រសួងទាំង៣ ដែលបានចំណាយថវិការដ្ឋច្រើនជាងគេរយៈពេល៥ឆ្នាំចុងក្រោយនេះមាន “ក្រសួងអប់រំ យុវជន និងកីឡា ការចំណាយកើនឡើងជាង ៣ដង” “ក្រសួងសុខាភិបាល កើនឡើង២ដងកន្លះ” និង “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កើនឡើងជិត ៣ដង” ការចំណាយនេះមិនរាប់បញ្ជូលការប្រាក់នៃការដំឡើងប្រាក់បៀរវត្ស៍របស់មន្ត្រីរាជការនៅឡើងទេ។ នេះបើតាមការបញ្ជាក់ដោយលោក មាស សុខសេនសាន អគ្គលេខាធិកា នៃអគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធីសន្និសិទសារព័ត៌មាន <<វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ>> ព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងសេដ្ឋកិ្ចដដែលក៏បានបញ្ជាក់ផងដែរថា “ចំណាយថវិការដ្ឋបានកើនឡើងទ្វេដងសម្រាប់កម្មវីធីគាំទ្រ និងកែទម្រង់ការងារសំខាន់ៗនានា និងសកម្មភាពការងារសំខាន់ចាំបាច់របស់រាជរដ្ឋាភិបាលដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈ” ។

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;