Madrid ខកខានឈរកំពូលតារាង ពេលក្រុមក្បែរតំបន់កាត់ចោលដណ្តើមបាន ៣ ពិន្ទុ (មានវីដេអូ)

  • 2020-03-09 03:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Betis រំកិលមកឈរលេខរៀងទី ១២ មាន ៣៣ ពិន្ទុក្នុងតារាង ក្រោយពេលពួកគេអាចលេងឈ្នះ Real Madrid ដោយលទ្ធផល ២-១ ដណ្ដើមយក ៣ ពិន្ទុធ្វើឲ្យក្រុមមានសុវត្ថិភាពបន្តិច ព្រោះជាពិន្ទុលើសក្រុមក្បែរតំបន់កាត់ចោលតែ ៨ ពិន្ទុប៉ុណ្ណោះ។

Real Betis /រូបថត៖ La Liga
ឆ្លងកាត់ការប្រកួតអស់ ២៧ សប្តាហ៍កន្លងមក Betis លេងឈ្នះតែ ៨ ប្រកួតគត់ស្មើ ៩ ប្រកួតនិងចាញ់ដល់ ១០ ដង។ ចំណែកឯ Real Madrid រដូវកាលនេះលេងមិនចាញ់សោះពេលប៉ះក្រុម Top 10 ក្នុងតារាង។ ផ្ទុយទៅវិញ ពួកគេលេងចាញ់ក្រុមរាប់ពីក្រោមទៅវិញ ពោលគឺ ចាញ់ ៣ ដងហើយ។

Zidance បានបន្ទោសខ្លួនឯងដែលមិនអាចជួយក្រុមលេងឈ្នះ ។ បុរសសណ្ជាតិបារាំងរូបនេះបានប្រាប់ Goal ថា៖ "ក្រុមសមណាតែឈ្នះ តែវាជាកំហុសខ្ញុំដែលមិនលើកទឹកចិត្តពួកគេ។ យើងនឹងវិភាគពីបរាជ័យនេះ ដើម្បីបន្តការប្រជែងរហូតដល់ទីបញ្ចប់ ។ "

ដូចនេះ ក្រុមកំពូលតារាងបានទៅលើ Barcelona ជាថ្មីក្រោយពេលលេងឈ្នះ ១-០ ទល់នឹងក្រុម Real Sociedad កាលពីថ្ងៃសៅរ៍ រកបាន ៥៨ ពិន្ទុ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

រូបថត៖ La Liga
ចំណាត់ថ្នាក់សប្ដាហ៍ទី ២៧

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;