សម្តេច ហ៊ុន សែន ទម្លាយថា កម្ពុជាត្រៀមបម្រុង ៨០០ ទៅ ២ពាន់លានដុល្លារ បើវិបត្តិកូរ៉ូណាអូសបន្លាយ

  • 2020-03-10 02:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា ក្នុងអំឡុងមាន​វិបត្តិវីរុសកូរ៉ូណាថ្មី COVID-19 កម្ពុជា​បាន​ត្រៀមថវិកា​ប្រមាណ ៨០០ ទៅ ២ពាន់លានដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ បើវិបត្តិនេះ​បន្ត​អូសបន្លាយ​រយៈពេលវែង។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២០។

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «រាជរដ្ឋាភិបាល​បម្រុងទុក​ថវិកា​តាមសេណារីយ៉ូទីមួយ និង​ទីពីរ។ បើវិបត្តិអូសបន្លាយ ៦ខែ គឺ​ត្រៀមថវិកាប្រមាណ ៨០០លានដុល្លារ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ ប្រសិនបើវាកើតដល់មួយឆ្នាំ តើកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់នៅប៉ុណ្ណា ហើយ​យើងត្រូវប៉ះប៉ូវ​ទំហំទឹកប្រាក់ប៉ុណ្ណា។ អ៊ីចឹង វាស្ថិតនៅចន្លោះ ពី ៨០០លាន ទៅ២ពាន់លានប៉ុណ្ណឹង ដែលយើងត្រៀមបម្រុង»។

យ៉ាងណាមិញ សម្តេច ហ៊ុន សែន ជឿជាក់ថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយបញ្ហានេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;