មីយ៉ាន់ម៉ា៖ នារីម្នាក់ធ្វើតេស្តរកកូវីដ១៩ រួចហើយ តែបែរជាស្លាប់ក្នុងពេលរង់ចាំលទ្ធផល
- 2020-03-18 02:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីយ៉ាន់ម៉ា៖ នារីម្នាក់ធ្វើតេស្តរកកូវីដ១៩ រួចហើយ តែបែរជាស្លាប់ក្នុងពេលរង់ចាំលទ្ធផល
ចន្លោះមិនឃើញ
នារីម្នាក់អាយុ២២ឆ្នាំ បានស្លាប់ក្នុងពេលកំពុងរង់ចាំលទ្ធផលពីការធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ លទ្ធផលនៃការធ្វើតេស្តនេះ នឹងចេញនៅថ្ងៃទី១៨មីនា។
ជាមួយគ្នានោះ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា ក៏បានធ្វើតេស្តកូវីដ១៩ លើមនុស្ស៦ផ្សេងទៀតដែរ ហើយលទ្ធផលក៏ចេញហើយដែរ ប៉ុន្តែអវិជ្ជមានទាំងអស់។
បើតាមលោកវេជ្ជបណ្ឌិត Maung Maung Oo បម្រើការនៅមន្ទីរពេទ្យក្នុងតំបន់ Mandalay បាននិយាយថា រោគសញ្ញារបស់នារីខាងលើ គឺខុសប្លែកពីអ្នកផ្ទុកកូវីដ១៩។
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានអះអាងថា ប្រទេសខ្លួនពុំទាន់មានករណីឆ្លងកូវីដ១៩ នៅឡើយទេ មកដល់ពេលនេះ។ យ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាម បានអះអាងថា ក្នុងប្រទេសនេះគឺពិតជាមានឆ្លងជំងឺកូវីដ១៩៕