ខេត្តព្រះសីហនុ ឡើងឈរលេខ១ ក្រោយ​រកឃើញ​ករណី​ឆ្លង​កូវីដ​១៩ ចំនួន​៣១នាក់​យប់មិញ

  • 2020-03-23 00:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តព្រះសីហនុ ត្រូវបានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៣៤នាក់​ហើយ ក្នុងនោះ ៣១នាក់ត្រូវបានរកឃើញ​កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដែលនេះគឺជាចំនួនច្រើនជាងគេ ក្នុងចំណោម​រាជធានីខេត្តនៅកម្ពុជា ដែលរកឃើញជំងឺ​នេះ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល។

បន្ទាប់មក គឺរាជធានីភ្នំពេញ​ដែលមាន​អ្នកឆ្លងកូវីដ១៩ ចំនួន ១១នាក់, ខេត្តកំពង់ចាម ១០នាក់ និងបាត់ដំបង ៨នាក់។ ក្រៅពីនោះ​រួមមានខេត្តកែប ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប កំពត បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងកណ្តាល។

ក្រសួង​បញ្ជាក់​ថា គិតត្រឹមយប់មិញថ្ងៃទី២២មីនា ករណីវិជ្ជមាន​វីរុសកូវីដ១៩ សរុបទាំងអស់​មានចំនួន ៨៤នាក់ (ស្រី ២១នាក់ ប្រុស ៦៣នាក់) ដែលក្នុងនោះរួមមាន៖ ​ជនជាតិចិន ១នាក់ (ខេត្តព្រះសីហនុ បាន​ជាសះស្បើយ) ,អង់គ្លេស ៣នាក់ (១នាក់ជាសះស្បើយ) កាណាដា ១នាក់, បែលហ្សិក ១នាក់ បារាំង ៣៣នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៣នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;