សម្តេច ហ៊ុន សែន៖ ប្រទេសដែលមើលងាយគេ កំពុងក្លាយជាជនរងគ្រោះពិតប្រាកដហើយ

  • 2020-03-25 01:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេស​អ្នកមាន​ដែលមើលងាយប្រទេសក្រីក្រ​ក្នុងវិស័យសុខាភិបាលនោះ ពេលនេះកំពុងក្លាយ​ជាជនរងគ្រោះពិតប្រាកដហើយ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​គ្រូពេទ្យស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​តេជោ​បានថ្លែងយ៉ាងដូច្នេះថា៖ «**ប្រទេសដែលមានការជឿនលឿនបំផុត ដែលគេចាត់ទុកថា វិស័យវេជ្ជសាស្រ្ត​ជឿនលឿនបំផុត គឺក្លាយ​ទៅជាប្រទេស​ដែល​បរាជ័យបំផុត។ អ៊ីចឹងមកដល់ម៉ោងនេះ អត់ទាន់មានអ្នកណានិយាយបានថា អានេះទន់ខ្សោយ អានេះខ្លាំង អានេះពូកែទេ។ ខ្លះគេមើលងាយខ្មែរ ខ្លះគេមើលងាយភូមា ខ្លះគេមើលងាយឡាវ ប៉ុន្តែប្រទេសដែលមើលងាយគេ កំពុងតែក្លាយជាជនរងគ្រោះពិតប្រាកដហើយ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;