តុលាការ​សម្រេចឃុំ​ខ្លួនលោក សុវណ្ណ រិទ្ធី

  • 2020-04-09 06:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញដីកាបង្គាប់​ឱ្យឃុំខ្លួន លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ នេះបើតាម​ដីការបស់លោក កី ម៉ានេរ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ។

លោក សុវណ្ណ រិទ្ធី ត្រូវបាន​ដាក់​ឱ្យស្ថិតក្រោម​ការពិនិត្យ​ពីបទ៖ ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០ ផ្លូវលេខ២៨៩ ភូមិបុរីពិភពថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០ បទល្មើស​ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស​តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ចុចអានបន្ថែម៖ តុលាការ​សម្រេច​ចោទ​ប្រកាន់ លោក សុវណ្ណ រិទ្ធី

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;