មេរោគ​មួយ កំពុង​វាយលុក​កុំព្យូទ័រ ជិត​១០០​ប្រទេស

  • 2017-05-13 02:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ធ្លាប់​អភិវឌ្ឍ​ឡើង​ដោយ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​សហអាមេរិក (NSA) បាន​និង​កំពុង​វាយលុក​ទៅ​លើ​អង្គការ​ស្ថាប័ន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ កុំព្យូទ័រ​រាប់ពាន់​គ្រឿង ត្រូវ​បាន​រារាំង​មិន​អាច​ចូល​បាន ដោយសារ​មេរោគ​កម្មវិធី​មួយ ឈ្មោះ WannaCry ដែល​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​ឲ្យ​ក្រុម​ Hacker ចំនួន ៣០០​ដុល្លារ​តាម​រយៈ Bitcoin។

ប្រទេស​ចំនួន ៩៩ បាន​រាយការណ៍​អំពី​ការ​ឆ្លង​មេរោគ​ខាងលើ ក្នុង​នោះ​មាន ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី អេស្ប៉ាញ អ៊ីតាលី និង​កោះ​តៃវ៉ាន់ ផងដែរ។ ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ Avast បាន​ប្រកាស​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ថា មេរោគ​ខាងលើ​ចំនួន ៧៥០០០ ករណី បាន​កើតមាន​នៅ​ជុំវិញ​ពិភពលោក។

អ្នក​ជំនាញ​មួយ​ចំនួន អះអាង​ដូចគ្នា​ថា ការ​វាយប្រហារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទាញយក​ផល​ចំណេញ​ពី​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ប្រព័ន្ធ​របស់ Microsoft ​ដែល​រកឃើញ​ដោយ NSA ដែល​ពួកគេ​ហៅ​វា​ថា EternalBlue។ ខុសពី​មេរោគ​ដទៃ​ទៀត WannaCry មាន​សមត្ថភាព​អាច​ឆ្លង​តាម​រយៈ Network ដោយ​ខ្លួនឯង និង​ការ​ក្លែងបន្លំ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​លើ Link ដែល​មាន​បង្កប់​កូដ​សម្រាប់​វាយប្រហារ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;