ដឹង​ថា Android មាន​អ្នក​ប្រើប្រាស់​សកម្ម​ប៉ុន្មាន​ពាន់​លាន​នាក់​អត់?

  • 2017-05-18 07:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ប្រកាស​របស់ Google នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​យប់​មិញ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ប្រព័ន្ធ​ប្រតិបត្តិការ​ស្មាតហ្វូន Android មាន​ចំនួន​អ្នក​ប្រើប្រាស់​សកម្ម​ជាង ២​ពាន់​លាន​នាក់​ហើយ ជា​រៀង​រាល់​ខែ។ តួ​លេខ​នេះ បាន​កើន​ឡើង​ប្រមាណ​ជាង ៦០០​លាន​នាក់ បន្ទាប់​ពី​ការ​បង្ហាញ​ទិន្នន័យ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ដែល​ពេល​នោះ Android មាន​អ្នក​ប្រើ​សកម្ម​ត្រឹម ១,៤​ពាន់​លាន​ប៉ុណ្ណោះ។

ក្រៅ​ពី​នេះ លោក Sundar Pichai នាយក​ប្រតិបត្តិ​របស់ Google បាន​បន្ថែម​ថា ផលិតផល​ផ្សេង​ទៀត​របស់ Google ក៏​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ដូចជា Google Maps, YouTube, Chrome, Gmail, Search និង Google Play ដែល​សុទ្ធ​តែ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១​ពាន់​លាន​នាក់​ឯណោះ។ ចំណែក​ឯ ផលិត​ផល​ដូចជា Google Drive, Google Photo និង Google Assistant មិន​មាន​ការ​កើន​ឡើង​ច្រើន​ឡើយ ពោល​គឺ​មិន​ដល់ ១​ពាន់​លាន​នាក់​ទេ៕

ប្រភព៖ Twitter | Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;