មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ស្លាប់ និង​របួស ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ឃោសនា

  • 2017-05-24 08:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បាន​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ពេល​ដែល​ជន​រងគ្រោះ​ទាំង ២​នាក់ ដើរ​ឆ្លង​ថ្នល់​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ ជន​រងគ្រោះ​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​បុក។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ថ្ងៃ​ទី២៤ ឧសភា ២០១៧​នេះ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥០១ ភូមិ​ព្រែកត្នោត សង្កាត់​លលកស ក្រុង​ពោធិ៍សាត់។ ជន​រងគ្រោះ​ឈ្មោះ ង៉ែត សុភាព ភេទ​ស្រី អាយុ ៣៦​ឆ្នាំ បាន​ស្លាប់ ពេល​ដឹក​តាម​រទេះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​រង​របួស។ ចំណែក​ជន​បង្ក​ឈ្មោះ ញឹក ឈុនឡាង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជា​សិស្ស​សាលា៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;